បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងទៅកាន់សមាជិក សភាអាល្លឺម៉ង់ហើយថា រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការសន្យា និងប្តេជ្ញាចិត្តរួចរាល់ហើយថា នឹងមិនប្រើប្រាស់អាវុធដែអាល្លឺម៉ង់ បានផ្តល់ជាជំនួយនោះទៅធ្វើការវាយប្រហារ លើប្រទេសរុស្សីជាដាច់ខាត។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធកាំភ្លើងធំរបស់អាល្លឺម៉ង់ PzH 2000 Howitzer ចំនួន៧គ្រឿង ត្រូវបានបញ្ជូនទៅដល់ ប្រទេសអ៊ុយក្រែន រួចរាល់ដែលអះអាងថា ត្រូវប្រើប្រាស់សម្រាប់ តែការការពារជាតិប៉ុណ្ណោះ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការរិះគន់ខ្លាំងចំពោះតួលេខ ដែលទើបតែទទួលបានពីភ្នាក់ងារជនភៀសខ្លួននៃ អង្គការសហប្រជាជាតិថា មានកំណើនទៅដល់ ១០០លាននាក់មកហើយនោះ គឺជាកើតឡើងដោយសារតែ បង្ខំចិត្តនៅជុំវិញពិភពលោក។ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ ក៏បានធ្វើការលើកឡើងដោយផ្សារភ្ជាប់ ប្រទេសរុស្សីជាមួយនឹងបញ្ហានេះដែរដោយបានចោទរដ្ឋាភិបាលក្រុងមូស្គូ ដែលបានធ្វើការបំពានលើប្រទេសអ៊ុយក្រែននោះ គឺជាកត្តាសំខាន់ដែលនាំឲ្យចំនួន នៃជនភៀសខ្លួនមានកំណើនខ្លាំងក្លាបែបនេះ នៅទូទាំងសកលលោក។ ថ្លែងនៅក្នុងសុន្ទរកថា នៃថ្ងៃជនភៀសខ្លួនពិភពលោកឬ World...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃម្សិលមិញនេះ មិនបានធ្វើការទុកមុខឲ្យរដ្ឋាបាលវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តឡើយពាក់ព័ន្ធទៅនឹង ការលើកឡើងរបស់ក្រុមនេះ នៅឯកិច្ចប្រជុំ G20 ស្តីពីបញ្ហាសុខមាលភាព ពិភពលោកតែបែរជាបានលើកឡើង នូវបញ្ហាជម្លោះអ៊ុយក្រែន មកពិភាក្សាទៅវិញ។ រុស្ស៊ី បានធ្វើការស្នើសុំឲ្យសមាជិករបស់ G20 ទាំងអស់ពិចារណាឡើងវិញ ហើយគួររក្សាបញ្ហានយោបាយ ឲ្យចេញដាច់ចេញពីបញ្ហាសុខមាលភាពពិភពលោក ដែលកំពុងតែពិភាក្សាគ្នា។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីប្រេសិតពិសេសអាមេរិក និងរដ្ឋសម្ព័ន្ធមិត្តមួយចំនួនទៀត បែរជាបាននាំគ្នាធ្វើការលើកឡើង អំពីបញ្ហាជម្លោះនៅអ៊ុយក្រែន...
បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov ដែលបានថ្លែងប្រាប់ ក្រុមអ្នកយកព័ត៌មានរបស់ NBC កាលពីថ្ងៃអង្គារម្សិលមិញនេះថា មកដល់ពេលនេះ ប្រទេសរុស្សីនឹងមិនទុកចិត្ត ទៅលើលោកខាងលិចសាជាថ្មីឡើយ ទោះបីជាប្រវត្តិសាស្ត្រកន្លងមកយ៉ាងណាក្តី។ លោក Peskov មិនមែនជាមន្ត្រីជាន់ខ្ពស់ទី១ ឡើយរបស់រុស្សីដែលអះអាងថា ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងបណ្តារដ្ឋាភិបាលលោកខាងលិច នឹងមិនអាចត្រឡប់ទៅកាន់ស្ថានភាព ធម្មតាវិញឡើយ។ លោក...
បរទេស៖ អតីតប្រធានការិយាល័យ សន្តិសុខជាតិប៉ូឡូញ ឧត្តមសេនីយ Stanislaw Koziej បានអំពាវនាវឱ្យអង្គការ NATO ផ្តល់ឱសានវាទដល់រុស្ស៊ី ទាំងទីក្រុងម៉ូស្គូ បញ្ឈប់ការវាយប្រហារដោយមីស៊ីល នៅតំបន់ភាគខាងលិចនៃអ៊ុយក្រែន ក្បែរព្រំដែន NATO ឬប្លុកនេះដាក់ “ការការពារប្រឆាំងមីស៊ីល” លើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2022...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានព្រមានប្រទេសលីទុយអានីអំពីផលវិបាក “ធ្ងន់ធ្ងរ” បន្ទាប់ពីខ្លួនបានហាមឃាត់ ការផ្ទេរទំនិញតាមរថភ្លើងទៅកាន់ដែនដី Kaliningrad របស់ប្រទេសរុស្ស៊ី ។ មន្ត្រីសន្តិសុខជាន់ខ្ពស់លោក Nikolai Patrushev បានឲ្យដឹងថា ប្រទេសរុស្ស៊ី “ពិតជានឹងឆ្លើយតបទៅនឹង សកម្មភាពអរិភាពបែបនេះ” ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារថា យោធារុស្ស៊ីកំពុងស្ថិតក្នុងដំណើរការដាក់ពង្រាយ S-500 ដែលជាប្រព័ន្ធការពារដែនអាកាសទំនើបបំផុតនៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ីបានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យយោធានៅទីក្រុងមូស្គូ ខណៈដែលលោកបានពណ៌នាអំពីផែនការរបស់រុស្ស៊ី សម្រាប់ការបំពាក់ប្រព័ន្ធសព្វាវុធទំនើបៗ ដែលលោកបាននិយាយថា “នឹងកំណត់សមត្ថភាពប្រយុទ្ធរបស់កងទ័ព និងកងទ័ពជើងទឹកសម្រាប់ឆ្នាំ និងច្រើនទសវត្សរ៍ខាងមុខ”។...
កូឡុំបូ៖ រដ្ឋមន្ត្រីក្រសួងថាមពល និងថាមពលរបស់ប្រទេសស្រីលង្កា លោក Kanchana Wijesekera បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ពួកគេបានទាក់ទងទៅក្រុមហ៊ុន ផ្គត់ផ្គង់ប្រេងឆៅរុស្ស៊ីមួយចំនួន សម្រាប់ដំណោះស្រាយថាមពលរបស់ប្រទេសនេះ នេះបើយោងតាមស្ថានទូតរុស្ស៊ី នៅទីក្រុងកូឡុំបូ។ លោក Wijesekera បានឲ្យដឹងថា ពួកគេកំពុងព្យាយាមដើម្បីទទួលបាន ប្រេងឆៅពីរុស្ស៊ីជាឥណទាន ដើម្បីរក្សារោងចក្រចម្រាញ់ប្រេងតែមួយគត់ របស់ប្រទេសនេះដំណើរការ។ លោករដ្ឋមន្ត្រីបានលើកឡើងថា វិក័យប័ត្រប្រេងរបស់ប្រទេសស្រីលង្កា បានកើនឡើងដល់...
បរទេស៖ សហរដ្ឋអាមេរិកនឹងយល់ឃើញថា ការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការចរចាការអូសបន្លាយ សន្ធិសញ្ញានុយក្លេអ៊ែរ New START ជាសញ្ញានៃភាពទន់ខ្សោយ ដូច្នេះគ្មានការចរចាណាមួយកើតឡើងទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរ អាកប្បកិរិយារបស់ខ្លួន, នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងនៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា សភាអ៊ុយក្រែន បានបោះឆ្នោតគាំទ្រចំពោះ ការហាមឃាត់តន្ត្រីរុស្ស៊ី មួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទីសាធារណៈឡើយ ។ការហាមឃាត់នេះ នឹងមិនអនុវត្តចំពោះតន្ត្រីរុស្ស៊ីទាំងអស់នោះទេ ប៉ុន្តែទាក់ទងនឹងតន្ត្រីដែលបានបង្កើត ឬសម្តែងដោយអ្នកដែលមាន ឬជាពលរដ្ឋរុស្ស៊ីក្រោយឆ្នាំ១៩៩១ ។ វិចិត្រករដែលបានថ្កោលទោសសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែនអាចស្នើសុំការលើកលែងពីបម្រាមនេះបាន ។ ការនាំចូលសៀវភៅពីប្រទេសរុស្ស៊ី និងប៊ែលឡារុស្សក៏នឹងត្រូវហាមឃាត់...