ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ីថា អង្គការណាតូ នឹងមិនធ្វើអន្តរាគមន៍នោះទេ ប្រសិនបើទីក្រុងមូស្គូ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន

បរទេស៖ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បាននិយាយថា អង្គការណាតូ នឹងមិនធ្វើអន្តរាគមន៍នោះទេ ប្រសិនបើទីក្រុងមូស្គូ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន ដោយលោកអះអាងថា អ្នកគាំទ្រលោកខាងលិច របស់ទីក្រុង គៀវ នឹងមិន “ចង់ស្លាប់ក្នុងវិបត្តិនុយក្លេអ៊ែរ” សម្រាប់អ៊ុយក្រែននោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា វាមិនទំនងទាល់តែសោះ ដែលលក្ខខណ្ឌសម្រាប់ការធានាការឆ្លើយតបនុយក្លេអ៊ែរ ដោយទីក្រុងម៉ូស្គូ នឹងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Medvedev បានធ្វើការអត្ថាធិប្បាយនេះ ខណៈដែលលោកបានពិភាក្សា អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីតាមសម្មតិកម្ម នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ។ យ៉ាងណាក៏ដោយ លោកបានច្រានចោល ការលើកឡើងរបស់អ្នកនយោបាយលោកខាងលិច ដែលបានព្រមានក្រុងមូស្គូ ពីការប្រើអាវុធនុយក្លេអ៊ែរថា ជា «វោហាសាស្រ្តប្រជាភិថុ»។

លោក Medvedev បាននិយាយថា លក្ខខណ្ឌអនុញ្ញាត ឱ្យប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ និងជាសាធារណៈ នៅក្នុងគោលលទ្ធិនុយក្លេអ៊ែររបស់ប្រទេស។ ទីក្រុងមូស្គូនិយាយថា ខ្លួននឹងប្រើប្រាស់អាវុធប្រល័យលោក ប្រសិនបើខ្លួន ឬសម្ព័ន្ធមិត្តណាមួយត្រូវបានវាយប្រហារ ដោយអាវុធប្រល័យលោក ឬប្រសិនបើអត្ថិភាពរបស់វាស្ថិតក្នុងជម្លោះក្នុងជម្លោះធម្មតា៕ ប្រែសម្រួលៈ ណៃ តុលា

To Top