បរទេស៖ ករណីឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ី បានកើតដល់ចំនួន៧លានករណី នៅថ្ងៃអាទិត្យនេះ ដោយប្រទេសនេះ បានរាយការណ៍ករណីឆ្លងថ្មីចំនួន១៨.៦៤៥ករណី ក្នុងរយៈពេល២៤ម៉ោង និងការណីស្លាប់ជាង៧៩៣នាក់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មាន The Daily Star នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនតួលេខដ៏ថ្មីបំផុតនេះ បានធ្វើឲ្យមានចំនួនឆ្លងជម្ងឺកូវីដ១៩សរុបចំនួន៧.០១២.៥៩៩ករណី ជាមួយចំនួនស្លាប់សរុប១៨៧.២០០នាក់។ ទីភ្នាក់ងារស្ថិតិរដ្ឋរបស់ប្រទេសរុស្ស៊ី Rosstat...
បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់ របស់អាមេរិកមួយរូប បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ចំពោះការបង្កើនផលិត អាវុធនុយក្លេអ៊ែយ៉ាងលឿន ប្រទេសចិន នឹងជែងដាច់ប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាកំពូលការគម្រាមកំហែង នុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក និងបានព្រមានថា ប្រទេសទាំងពីរ មិនមានយន្តការ ដើម្បីបញ្ចៀសការប្រាស្រ័យ ទាក់ទងគ្នាខុសនោះទេ។ ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Thomas Bussiere ជាមេបញ្ជាការរងនៃ ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក ដែលគ្រប់គ្រងលើឃ្លាំអាវុធនុយក្លេអ៊ែ...
ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា Rosoboronexport sជាអ្នកនំា ចេញអាវុធគ្រប់គ្រង ដោយរដ្ឋ នៃប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនអាចនឹងចុះកិច្ចសន្យា ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាកិច្ចសន្យាថ្មីមួយ ជាប្រទេសតួកគី ទៅលើការផ្គត់ផ្គង់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ជាច្រើនគ្រឿង ដែលមានឈ្មោះថា S-400 ។...
បរទេស ៖ ដោយដកស្រង់ សម្តីក្រសួង ការពារជាតិរុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍ នៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី នឹងប្រើប្រាស់ យន្តហោះដឹកជញ្ជូនយោធា ចំនួន៤គ្រឿង ដើម្បីជម្លៀសមនុស្សជាង ៥០០នាក់ ចេញពីប្រទេស អាហ្វហ្គានីស្ថាន ។ សេចក្តីថ្លែងការណ៍ក្រសួង ការពារជាតិរុស្ស៊ីមួយ បាននិយាយយ៉ាងដូច្នេះថា “នៅថ្ងៃទី២៥...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសហុងគ្រី និងប្រទេសរុស្ស៊ី កំពុងតែពិភាក្សាគ្នាលើការផ្តល់អាជ្ញាប័ណ្ណផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V នៅក្នុងប្រទេសហុងគ្រី ដែលអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២។ ក្រោយជំនួបមួយជាមួយលោក Sergei Lavrov ជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងទីក្រុង Budapest លោក បាននិយាយប្រាប់សន្និសីទកាសែតមួយថា ប្រទេសហុងគ្រី...
បរទេស៖ រដ្ឋាភិបាលទីក្រុង មូស្គូ មិនប្រញាប់ប្រញាល់ទទួលស្គាល់ មេដឹកនាំថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន ហើយក៏មិនមានគម្រោង ដកក្រុមតាលីបង់ ចេញពីបញ្ជីភេរវកម្មនោះទេ ។ នេះបើយោងតាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេសរុស្ស៊ីលោក Oleg Syromolotov ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Oleg...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីចំនួន ២ គ្រឿងបានចូលចតនៅកំពង់ផែ Bandar Anzali ភាគខាងជើងប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមក្នុងការប្រកួត យោធាអន្តរជាតិមួយនេះ។ នាវាចម្បាំងរុស្ស៊ី ដែលមានសមាជិកនាវិកសរុបចំនួន ១០៦ នាក់នៅលើនោះនឹងចូលរួម ក្នុងការប្រកួតលើកទី ៦ នៃការប្រកួត Sea Cup ដែលជាផ្នែកមួយនៃ...
បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អាហ្វហ្គានីស្ថាន បានកោតសរសើរ ចំពោះទង្វើពួកតាលីបង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបាននិយាយថា ក្រុម ដែលនៅតែត្រូវចាត់ទុកជាផ្លូវការថាជាអង្គការភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ីនេះ ក្នុងពេល២៤ម៉ោងដំបូង បានធ្វើឲ្យទីក្រុងកាប៊ុលមានសុវត្ថិភាពជាង ដែលស្ថិតនៅក្រោមអាជ្ញាធរពីមុន។ ការថ្លែងបែបនេះរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Dmitry Zhirnov នេះ តាមសេចក្តីរាយការណ៍ បានឆ្លុះបង្ហាញឲ្យឃើញពីការប្រឹងប្រែងដោយមិនលាក់បាំងរបស់រុស្ស៊ី ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវចំណងមិត្តភាពរបស់ខ្លួនជាមួយពួកតាលីបង់។ ថ្លែងទៅកាន់វិទ្យុ Ekho Moskvy...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ និងរដ្ឋធានីធ្លាក់ក្នុងកណ្ដាប់ដៃ ពួកបះបោរនោះ នៅថ្ងៃចន្ទនេះ តំណាងពិសេសប្រចាំ នៅអាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីកំពុងតែទាក់ទង ជាមួយមន្ត្រីពួកតាលីបង់ តាមរយៈស្ថានទូតខ្លួន នៅក្នុងទីក្រុងកាប៊ុល។ នៅក្នុងបទសម្ភាសន៍មួយ លោក Zamir Kabulov ជាតំណាងពិសេសរុស្ស៊ី បាននិយាយប្រាប់សារព័ត៌មាន...
បរទេស៖ នៅថ្ងៃទី ១៥ ខែសីហា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក អំពីស្ថានភាពនៅប្រទេស អាហ្វហ្គានីស្ថាន ហើយកំពុងតាមដានការអភិវឌ្ឍដើម្បីសម្រេចចិត្តលើជំហានបន្តទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃទី ១៦ ខែសីហាថា ការចាប់យកអាហ្វហ្កានីស្ថាន របស់ពួកតាលីបង់ មិនគួរត្រូវបានចាត់ទុកថាជាដំណើរផ្លាស់ប្តូរនោះទេ ប៉ុន្តែវាផ្តើមចេញពីការបរាជ័យរបស់អាមេរិកនៅក្នុងប្រទេសនេះ។...