គៀវ៖ ប្រមុខកងកម្លាំងស៊ីឈ្នួល Wagner របស់រុស្ស៊ី គំរាមដកទ័ពចេញពីសមរភូមិដ៏សំខាន់ សម្រាប់ទីក្រុង Bakhmut នៅភាគខាងកើតអ៊ុយក្រែន ខណៈអត្រាអ្នកស្លាប់កើនឡើង ខណៈអាជ្ញាធរយោធាអ៊ុយក្រែន ឲ្យដឹងថា កងកម្លាំងរុស្ស៊ី មិនអាចកាត់ផ្លូវផ្គត់ផ្គង់របស់ពួកគេ ទៅកាន់ទីក្រុងជួរមុខបាននោះទេ។ ចៅហ្វាយនាយក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសរសេរប្លុកយោធារុស្ស៊ី លោក...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំជាបន្តបន្ទាប់ ទៅលើប្រទេសអ៊ុយក្រែន ដែលជាការវាយប្រហារមុនថ្ងៃរះជាលើកទី២ ហើយនៅក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាមកនេះ ។ មនុស្សម្នាក់បានស្លាប់នៅក្នុងតំបន់ Kherson ហើយមនុស្ស២៥នាក់ រួមទាំងកុមារ៣នាក់ បានរងរបួសនៅក្នុងទីក្រុង Dnipropetrovsk ។ កងកម្លាំងប្រដាប់អាវុធរបស់ អ៊ុយក្រែនបានឲ្យដឹងថា...
បរទេស៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev បានធ្វើការស្នើសុំឲ្យមានការរុះរើទាំងស្រុង នូវរបបដឹកនាំរបស់អ៊ុយក្រែនបច្ចុប្បន្ន ក៏ដូចជាការធ្វើឲ្យខូចខាតបានច្រើនបំផុត ទៅលើវិស័យយោធា និងសពា្វវុធរបស់អ៊ុយក្រែន។ លោក Medvedev ដែលកំពុងមានតំណែង ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បានធ្វើការថ្លែងការណ៍បែបនេះ នៅក្នុងបញ្ហាទំនាក់ទំនង Telegram កាលពីសប្តាហ៍កន្លងមក និងដោយផ្តោតសំខាន់ ទៅលើការថ្លែងការណ៍មួយចំនួន របស់ប្រធានាធិបតីអ៊ុយក្រែល លោក...
បរទេស៖ យោងតាមការប្រមូលទិន្នន័យចុងក្រោយ ដោយការិយាល័យស្ថិតិរបស់សហព័ន្ធ នៃប្រទេសរុស្សីឬ Rosstat បានបង្ហាញថាការជីកយករ៉ែមាស របស់ប្រទេសបានទទួលកំណើន ដល់២៦,៥ភាគរយធៀបទៅនឹងពេលវេលាដូចគ្នា កាលពីឆ្នាំទៅក្នុងខែមិនាននេះ។ ធៀបទៅនឹងខែកុម្ភៈផលិតកម្មផលិតមាសរបស់ប្រទេសរុស្សី បានកើនឡើងខ្លាំងដល់ទៅជាង៣០ភាគរយ ហើយគិតត្រឹមត្រីមាសដំបូងឆ្នាំនេះ កំណើននេះមានអត្រាកើនឡើងប្រមាន ជា៩,១ភាគរយ ធៀបទៅនឹងត្រីមាសកាលពីចុងឆ្នាំ២០២២។ ក្រៅពីនោះគេសង្កេតឃើញថា ការជីកយករ៉ែលោហៈផ្សេងទៀត ដូចជាប្រាក់ប្លាក់ទីននិងប៉ាឡាដ្យូមជាដើម របស់រុស្សិ ក៏មានកំណើនដល់ទៅ១៤,១ភាគរយផងដែរ គិតត្រឹមខែមិនា។ ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា...
ម៉ូស្គូ ៖ អតីតមេបញ្ជាការរុស្ស៊ី Igor Girkin បានព្រមានថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អាចប្រឈមមុខនឹង “ការបះបោរផ្នែកយោធា” ពី Wagner Group ដែលជាអង្គភាព យោធាឯកជន ដែលមេដឹកនាំលោក Yevgeny Prigozhin បានរាយការណ៍ថា បានគំរាមដកកងទ័ព របស់លោកចេញ ពីទីក្រុងសមរភូមិ Bakhmut ។...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងទៅកាន់ប្រទេសជាមិត្តក្រោមកិច្ចសន្យា ដែលបានចុះហត្ថលេខាមុនថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមក្រឹត្យមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ។ ក្រឹត្យដែលចូលជាធរមានចាប់ពីថ្ងៃសុក្រថ្មីៗនេះ បានធ្វើវិសោធនកម្មច្បាប់មុន ដែលលោក ពូទីន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដែលហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដល់អង្គភាពបរទេស ប្រសិនបើកិច្ចសន្យា...
បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ថា ប៉ូលីស និងមន្ត្រីទីក្រុងប៉ូឡូញ បានបង្ខំចូលទៅក្នុងសាលារៀនមួយដែលគ្រប់គ្រងដោយស្ថានទូតរុស្ស៊ីនៅទីក្រុង Warsaw នៅថ្ងៃសៅរ៍។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា មន្ត្រីរុស្ស៊ីត្រូវបានបញ្ជាឲ្យបើកទ្វារ ប៉ុន្តែមន្រ្តីទាំងនោះបានបដិសេធមិនធ្វើតាមនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូពីកន្លែងកើតហេតុ បង្ហាញពីបុរសម្នាក់ស្លៀកសំលៀកបំពាក់ធម្មតា បើកទ្វារខាងមុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RIA Novosti កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្សីបានក្លាយទៅជាដៃគូ ពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសឥណ្ឌាក្នុងរយៈពេល ត្រឹមតែមួយឆ្នាំកន្លងមកនេះប៉ុណ្ណោះ។ ទិន្នន័យដែលបានមកពីក្រសួងពាណិជ្ជគម្ម របស់ប្រទេសឥណ្ឌាបានបង្ហាញថា ការនាំចេញរបស់រុស្សីមកកាន់ទីផ្សារឥណ្ឌា មានប្រមាណដល់ទៅ ៤១,៦ពាន់លានដុល្លារ ជាលើកដំបូងគិតចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមិនា ឆ្នាំ២០២៣ ដែលតួលេខនេះមានទំហំដល់ទៅ ៤ដងច្រើនជាងទំហំដែលធ្វើបាន កាលពីឆ្នាំសារពើពន្ធឆ្នាំទៅ។ ដោយឡែកទំហំពាណិជ្ជកម្មទៅវិញទៅមក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយថា យោធាអ៊ុយក្រែនបានត្រៀមខ្លួន ជាស្រេចដើម្បីបើកការវាយលុកដ៏ធំ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែកំពុងរង់ចាំការបញ្ជាឱ្យវាយប្រហារ ពីមន្ត្រីជាន់ខ្ពស់នៅទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីរូបនេះបានថ្លែងក្នុងសន្និសីទ កាសែតកាលពីថ្ងៃសុក្រថា៖ «ដរាបណាយើងមានព្រះហឫទ័យរបស់ព្រះ អាកាសធាតុ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងរួមចំណែក ដោយផ្ទាល់ដល់ការស្លាប់ របស់ជនជាតិរុស្ស៊ីតាមរយៈ ការផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន។ លោកស្រីប្រតិកម្មទៅនឹង បទសម្ភាសន៍របស់កាសែត Kommersant ជាមួយលោកស្រី Lynne Tracy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «មិនចាត់ទុករុស្ស៊ីជាសត្រូវទេ»។ យោងតាមសារព័ត៌មាន RT...