ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ នឹងមិនផ្ញើសារអបអរសាទរ ជ័យជំនះរបស់លោក ពូទីន ឡើយ និងថែមទាំងហៅប្រទេសរុស្ស៊ីថាជា របបផ្តាច់ការ ថែមទៀត

RT News

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី Christiane Hoffmann បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា អធិការបតីនៃប្រទេសអាល្លឺម៉ង់ លោក Olaf Scholz នឹងមិនផ្ញើសារអបអរសាទរ ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់គាត់ ដែលទីក្រុងប៊ែកឡាំងបានចាត់ទុកថាជា “គ្មានប្រជាធិបតេយ្យ” នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមគណៈកម្មាធិការរៀបចំការ បោះឆ្នោតកណ្តាលរបស់រុស្ស៊ី បានឱ្យដឹងថា លោក ពូទីន បានឈ្នះសន្លឹកឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយទទួលបាន ៨៧ភាគរយនៃសន្លឹកឆ្នោត។ ការបោះឆ្នោតនៅឆ្នាំនេះក៏បានឃើញ ចំនួនអ្នកទៅបោះឆ្នោតច្រើនជាងគេក្នុង ប្រវត្តិសាស្ត្រទំនើបរបស់រុស្ស៊ី ដែលលើសពី ៧៤ភាគរយ ។

លោកស្រី Hoffmann បានអះអាងថា ការបោះឆ្នោតនេះមិនប្រកាន់លទ្ធិប្រជាធិបតេយ្យទេ ហើយ «គ្មានបេក្ខជនប្រឆាំងពិតប្រាកដ ត្រូវបានអនុញ្ញាតឡើយ»។ នាងបានកំណត់ដើម្បីដាក់ឈ្មោះប្រទេសរុស្ស៊ីថាជា “របបផ្តាច់ការ” ដែលគ្រប់គ្រង “ក្នុងលក្ខណៈផ្តាច់ការ” ដោយពូទីន ហើយបានបន្ថែមថា លោក Scholz ចែករំលែកការវាយតម្លៃបែបនេះ។

សូមជម្រាបថា ការបោះឆ្នោតនៅរុស្ស៊ីឃើញបេក្ខជន ប្រធានាធិបតី៤នាក់ មានវត្តមានក្នុងសន្លឹកឆ្នោត។ ក្រៅពីលោក ពូទីន ដែលបានឈរឈ្មោះជាឯករាជ្យ ដោយមានការគាំទ្រពីគណបក្សនយោបាយចំនួនបី បេក្ខជនផ្សេងទៀតទាំងអស់ត្រូវបាន តែងតាំងដោយគណបក្សប្រឆាំងសំខាន់ៗក្នុងសភា៖ បក្សកុម្មុយនិស្តឆ្វេងនិយមរុស្ស៊ី គណបក្សស្តាំនិយមសេរីប្រជាធិបតេយ្យ (LDPR) និងប្រជាជនថ្មី គណបក្សដែលបានចូលរដ្ឋឌូម៉ាក្នុងឆ្នាំ ២០២១៕

ប្រែសម្រួលៈ ណៃ តុលា

To Top