តូក្យូ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Pekka Haavisto បានឲ្យដឹងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប ដោយវោហាសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ជាកត្តាសំខាន់ក្នុងការជំរុញឱ្យប្រទេសហ្វាំងឡង់ ក្នុងការដាក់ពាក្យចូលជាសមាជិកអង្គការណាតូ។ លោក Haavisto បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតក្យូដូ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង Lodz ប្រទេសប៉ូឡូញថា ការឈ្លានពានរបស់រុស្ស៊ី មានន័យថា “ការពិតសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបបានផ្លាស់ប្តូររួចទៅហើយ”...
វីយែន៖ តម្លៃប្រេងបានធ្លាក់ចុះ មុនពេលកិច្ចប្រជុំដ៏សំខាន់មួយដោយអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមករាបានបាត់បង់ ១,២៤ដុល្លារអាមេរិក ឬ ១,៥ភាគរយដើម្បីទូទាត់នៅ ៧៩,៩៨ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។ ប្រេងឆៅប្រភេទ...
បរទេស៖ ប្រទេសរុស្ស៊ីកំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងទីក្រុងកំពង់ផែ Mariupol ដែលចាប់បានដោយការសាងសង់មូលដ្ឋានទ័ពដ៏ធំមួយ, នេះបើតាម រូបថតពីផ្កាយរណបដែលចេញផ្សាយពីក្រុមហ៊ុនអង្កេតផែនដី Maxar ហាក់ដូចជាបង្ហាញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគារថ្មីរាងអក្សរ U ស្ថិតនៅជិតកណ្តាលទីក្រុង នៅលើដំបូលរបស់វា គេអាចមើលឃើញផ្កាយក្រហម ស និងខៀវ នៃកងទ័ពរុស្ស៊ី...
បរទេស៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា ឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរទៅលើសហភាពអឺរ៉ុប ជាងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Michel ទំនាក់ទំនងសន្តិសុខរវាងទីក្រុងព្រុចសែល និងទីក្រុងវ៉ាស៊ីនតោនបានពង្រឹងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលលោកខាងលិចកំពុងគាំទ្រទីក្រុងគៀវ។...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីចងតបានផ្លូវផ្នែកការទូតឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែនឹងមិនយល់ព្រមចំពោះលក្ខខណ្ឌ ជាមុនរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dmitry Peskov បាននិយាយថា ការទាមទារ របស់ប្រធានាធិបតីអាមេរិក...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា ទាហានអ៊ុយក្រែនរហូតដល់១៣.០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានរបស់រុស្ស៊ី ។លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ទាហានចន្លោះពី១០.០០០នាក់ទៅ១៣.០០០នាក់ បានស្លាប់ ។ ទាំងអ៊ុយក្រែន...
ប្រ៊ុចសែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុប ហៅកាត់ (EU) បានព្រមព្រៀងគ្នាជាបណ្ដោះអាសន្ន លើតម្លៃ៦០ដុល្លារក្នុង១បារ៉ែល លើតម្លៃប្រេងសមុទ្ររបស់រុស្ស៊ី ដែលនេះជាគំនិតរបស់ក្រុមប្រទេសទាំង៧ ហៅថា (G7) ជាមួយនឹងយន្តការកែតម្រូវ ដើម្បីរក្សាកម្រិតតម្លៃ៥ភាគរយ ។ មន្ត្រីការទូត...
ព្រុចសែល៖ យោងតាមប្រភពបានឱ្យដឹងថា សហភាពអឺរ៉ុប កំពុងបិទកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅ របស់រុស្ស៊ីនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាការព្យាយាមចុងក្រោយរបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនថ្ងៃផុតកំណត់នៅថ្ងៃច័ន្ទ។ ប្រភពបានឲ្យដឹងថា ប៉ុន្តែប៉ូឡូញ នៅតែបន្តជំរុញឱ្យរឹងកញ្ចប់ទណ្ឌកម្ម មុនពេលចុះហត្ថលេខាលើតម្លៃកំណត់ ហើយការពិភាក្សានឹងបន្តនៅថ្ងៃស្អែក។ ទីក្រុង WARSAW ចង់បានការដាក់ទណ្ឌកម្មថ្មី ដែលភ្ជាប់ទៅនឹងផែនការប្រេងរុស្ស៊ី។ កិច្ចពិភាក្សារបស់សហភាពអឺរ៉ុប បានបន្តអូសបន្លាយតាំងពីសប្តាហ៍មុន...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្កើតការគំរាមកំហែងអត្ថិភាព ចំពោះទីក្រុងមូស្គូ ដោយការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះអ៊ុយក្រែន និងបានចូលទៅក្នុងសង្រ្គាមពាក្យសម្ដី ជាមួយមេដឹកនាំលោកខាងលិច នៅឯកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ នៅប្រទេសប៉ូឡូញ។ លោកក៏បានព្រមានអំពីហានិភ័យដ៏ធំ នៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងអង្គការណាតូ កំពុងចូលរួម ដោយផ្ទាល់នៅក្នុងជម្លោះ ដែលកំពុងបន្តនៅ ក្នុងប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក...