បរទេស៖ យ៉ាងហោចណាស់ទាហានរុស្ស៊ី ៩ ៣១១នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនកាលពី ៩ ខែមុន, នេះបើយោងតាមការស៊ើបអង្កេតឯករាជ្យដែលធ្វើឡើងរួមគ្នាដោយ BBC Russian Service និងសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី MediaZona ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា...
ម៉ូស្គូ៖ អ្នកផ្តល់ព័ត៌មាន នៅក្នុងសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានដាក់ស្លាកសញ្ញាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាជាមនុស្សញៀនថ្នាំ នៅក្នុងអ៊ីមែលដែលចែករំលែក ជាមួយ Newsweek។ អ៊ីមែលចុះថ្ងៃទី០៥ ខែមីនា បានគូររូបភាពអំពីរបៀប ដែលមេដឹកនាំរុស្ស៊ី ត្រូវបានមើលដោយអ្នកខ្លះនៅឯ FSB ។ វាគឺជាការបញ្ជូនលើកទីពីរដោយភ្នាក់ងារ ដែលមានឈ្មោះថា ខ្យល់នៃការផ្លាស់ប្តូរ ទៅកាន់លោក Vladimir...
បរទេស៖ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ឧស្សាហកម្មការពារជាតិយក្ស Rostec ដើរតួយ៉ាងសំខាន់ក្នុងការធានា “អធិបតេយ្យភាពបច្ចេកវិទ្យា” របស់រុស្ស៊ី ប៉ុន្តែចាំបាច់ត្រូវប្រើបទពិសោធន៍ប្រយុទ្ធពិតប្រាកដក្នុងការទប់ទល់នឹងសព្វាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន ដើម្បីធ្វើឱ្យប្រព័ន្ធក្នុងស្រុកមួយចំនួនកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា Rostec បានទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ ការផលិត និងការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ មិនត្រឹមតែសម្រាប់យោធាប៉ុណ្ណោះទេ...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Oleg Syromolotov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងមិនកំណត់ប្រទេសអ៊ុយក្រែនជា “រដ្ឋភេរវករ” ទោះបីជាមានការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិដោយ “ឃោឃៅ” ក៏ដោយ។ លោកបាននិយាយថា ទីក្រុងមូស្គូបានច្រានចោលគោលលទ្ធិណាមួយដែលបង្ហាញថា ប្រជាជាតិមួយអាចត្រូវបានប្រកាសថាជា “ភេរវករ” ហើយមិនឃើញហេតុផលដើម្បីប្រកាន់ខ្ជាប់នូវគោលនយោបាយ “មានកំហុស” ដែលត្រូវបានប្រើប្រាស់ដោយលោកខាងលិចនោះទេ។ យោងតាមសារព័ត៌មាន...
អង់ការ៉ា៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគីបានថ្លែងកាលពីនៅថ្ងៃសុក្រថា ក្រុងម៉ូស្គូ បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅត្រួតពិនិត្យកប៉ាល់កាន់តែច្រើនក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុង១ថ្ងៃៗជាជាងការបង្គាប់បញ្ជាក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយច្រានចោលពីការចោទប្រកាន់របស់អ៊ុយក្រែនថា រុស្ស៊ីកំពុងធ្វើឱ្យដំណើរការយឺតយ៉ាវ ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានដំណើរការយឺតជាងមុនចាប់តាំងពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ត្រូវបានបន្តកាលពីសប្តាហ៍មុនដើម្បីជួយបន្ធូរបន្ថយភាពអត់ឃ្លានរបស់សកលលោក ។ លោក Vasyl...
គៀវ៖ រុស្ស៊ី បានរៀបចំវាយប្រហារប្រទេសជប៉ុន នៅរដូវក្តៅឆ្នាំ២០២១ ប៉ុន្មានខែមុនពេលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បើកការលុកលុយពេញ ប្រទេសអ៊ុយក្រែន នេះបើតាមប្រភពអ៊ីមែល ដែលមានសំបុត្រពីអ្នកផ្តល់ព័ត៌មាន នៅសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដែលចែករំលែក ជាមួយកាសែតអ៊ុយក្រែន Newsweek។ អ៊ីម៉ែលចុះថ្ងៃទី១៧ ខែមីនា ត្រូវបានផ្ញើដោយភ្នាក់ងារ ដែលមានឈ្មោះថា Wind of Change ទៅកាន់លោក Vladimir...
គៀវ៖ បណ្តាញថាមពលរបស់អ៊ុយក្រែន កំពុងឈានទៅរកការដួលរលំ ខណៈដែលប្រទេសនេះកំពុងតស៊ូ ដើម្បីជួសជុលក្រឡាចត្រង្គ ដែលរងការខូចខាត បន្ទាប់ពីមានការវាយប្រហារ ដោយមីស៊ីលនាំផ្លូវ ចុងក្រោយបង្អស់របស់រុស្ស៊ី។ ប្រទេសនេះត្រូវបានទទួលរង ការដាច់ភ្លើងក្នុងគ្រាអាសន្នជាច្រើនសប្តាហ៍ ចំពេលមានការទម្លាក់គ្រាប់បែក របស់រុស្ស៊ីជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អភិបាលក្រុងគៀវ លោក Vitali Klitschko បានលើកឡើងថា ជាងពីរភាគបីនៃរដ្ឋធានីនៅតែ ត្រូវបានកាត់ផ្តាច់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការរាំងស្ទះកាលពីថ្ងៃមុន...
បរទេស៖ នៅក្នុងឯកសារមួយដែលត្រូវបាន យកមកចេញផ្សាយដោយកាសែតបរទេស និងត្រូវបានស្គាល់ឈ្មោះថា The Conclusions of the war with NATO in Ukraine គេបានសង្កេតឃើញថាប្រទេសរុស្សី បានបញ្ជាក់ប្រា់ទៅកាន់ក្រុមយោធានិងក្រុមអ្នកនយោបាយក្នុងប្រទេសហើយថារុស្សី ត្រូវការដាក់ពង្រាយទ័ពសរុប៥លាននាក់ ទើបអាចយកឈ្នះសង្គ្រាមនេះបាន។ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអ៊ុយក្រែនលោក Oleksii Hromov បានចេញមកធ្វើការឆ្លើយតបនិងធ្វើសេចក្តីថ្លែងការណ៍អំពីការយល់ឃើញរបស់លោកចំពោះឯកសារនេះថា៖ផែនការ The...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ បានចេញចំណាត់ការភ្លាមៗ ក្នុងការដាក់ពិន័យទៅលើ លោកអភិបាលក្រុង Kharkov ដែលជាទីក្រុងធំជាងគេបំផុតទី២ របស់ប្រទេសអ៊ុយក្រែន ក្រោយបុរសរូបនេះ បានប្រើប្រាស់ភាសារុស្សីខុសទៅនឹងច្បាប់ ដែលបានចែងថាមិនអនុញ្ញាតិ ឲ្យប្រើប្រាស់ភាសាមិនផ្លូវការ នៅក្នុងសេចក្តីថ្លែងការណ៍ ជាសាធារណៈតាមកញ្ចក់ទូរទស្សន៍។ លោក Igor Terekhov ដែលត្រូវបានគេដឹងថា បានធ្វើការថ្លែងសន្ទរកថា ជាភាសារុស្សីជាមួយនឹង ពលរដ្ឋដែលជាជនជាតិរុស្សី រស់នៅក្នុងទីក្រុងនោះនឹងត្រូវទទួល...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រហែល៧០ភាគរយនៃរដ្ឋធានីរបស់អ៊ុយក្រែននៅតែគ្មានថាមពលនៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលការងារបន្តស្តារការផ្គត់ផ្គង់ទឹកក្នុងទីក្រុង ។ ការវាយប្រហាររបស់រុស្សី លើរោងចក្រថាមពលបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែន ។ លោក Vitali Klitschko អភិបាលក្រុង គៀវ បានលើកឡើងថា ក្រុមហ៊ុនថាមពលកំពុងព្យាយាមស្ដារអគ្គិសនីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែនេះនឹងអាស្រ័យលើ “តុល្យភាព” នៅក្នុងបណ្តាញជាតិ...