បរទេស៖ ការិយាល័យនាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល នឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងមូស្គូ “ដើម្បីធានាការបន្ត” នៃសកម្មភាពរបស់ទីភ្នាក់ងារជ្វីហ្វ នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការស្រុក Basmanny នៃទីក្រុងមូស្គូ បាននិយាយមុននេះថា ខ្លួនបានទទួលសំណើពីក្រសួងយុត្តិធម៌ ដើម្បីរំលាយសាខា របស់ទីភ្នាក់ងារនេះ នៅក្នុងប្រទេសរុស្ស៊ី។...
ព្រុចសែល៖ សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ីជុំវិញជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន រួមទាំងការហាមឃាត់ការនាំចូលមាស និងការរឹតបន្តឹងការគ្រប់គ្រងការនាំចេញ លើទំនិញបច្ចេកវិទ្យាខ្ពស់។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា “ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានពង្រឹង និងអូសបន្លាយពេលប្រឆាំងនឹងវិមានក្រឹមឡាំង បញ្ជូនសញ្ញាដ៏រឹងមាំមួយទៅកាន់ទីក្រុងម៉ូស្គូថា យើងនឹងរក្សាសម្ពាធឱ្យខ្ពស់ ដរាបណាវានៅតែត្រូវការ” ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កាំភ្លើងធំរបស់រុស្ស៊ី បានវាយលុកទីក្រុង Kharkiv ដ៏ធំទី២របស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីក្រុងម៉ូស្គូ បានប្រកាសថា ខ្លួនកំពុងពង្រីកគោលដៅ សង្គ្រាមរបស់ខ្លួន ទោះបីជាឧស្ម័នរុស្ស៊ី ហូរទៅកាន់អឺរ៉ុប បានបន្តឡើងវិញតាមរយៈបំពង់បង្ហូរ Nord Stream...
ម៉ូស្គូ៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolai Shulginov បានឲ្យដឹងថា ផលិតកម្មប្រេងរបស់ប្រទេសរុស្ស៊ី បានកើនឡើង ៣,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២២ ។ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន លោក Shulginov បានឲ្យដឹងថា ផលិតកម្មប្រេងរបស់ប្រទេស ក្នុងឆមាសទីមួយ នៃឆ្នាំ២០២២...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងអាចធ្វើការបន្តនាំចេញ គ្រាប់ធញ្ញជាតិរបស់ខ្លួនឡើងវិញ នៅក្រោយពេលដែលកុងត្រា ជាមួយនឹងរុស្សី ត្រូវបានចុះហត្ថលេខា និងបើកផ្លូវដោយរដ្ឋាភិបាល ទីក្រុងមូស្គូ នៅច្រកសមុទ្រខ្មៅ។ ការបញ្ជាក់អះអាងដែលត្រូវបានធ្វើឡើង ដោយតួគីក្នុងនាម ជាអ្នកសម្រុះសម្រួលកិច្ចការងារនេះ បានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខារវាងអ៊ុយក្រែន និងរុស្សី នៅថ្ងៃសុក្រនេះហើយខណៈដែលពិភពលោក កំពុងប្រឈមមុខទៅនឹងបញ្ហា អត់ឃ្លានកាន់តែខ្លាំងឡើង។...
បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace ដែលបានថ្លែងប្រាប់ទៅកាន់ សភាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អង់គ្លេសនឹងធ្វើការបញ្ជូនអាវុធ ប្រឆាំងរថក្រោះ ដ្រូន កាំភ្លើងធំ និងគ្រាប់រំសេវ រាប់ពាន់គ្រាប់ទៀតទៅឲ្យ អ៊ុយក្រែន។ ប្រភពអះអាងដដែល បានបញ្ជាក់ទៀតថា កាំភ្លើងធំប្រភេទ M109 ចំនួន២០គ្រឿង...
ម៉ូស្គូ៖ របាយការណ៍របស់ Bloomberg បានរកឃើញថា ការនាំចេញប្រេងឆៅ របស់រុស្ស៊ី ទៅកាន់ប្រទេសចិន និងឥណ្ឌាបានធ្លាក់ចុះជិត ៣០ភាគរយ ចាប់តាំងពីពួកគេ បានឈានដល់កម្រិតកំពូល បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើម។ នៅក្នុងនោះដែរ របាយការណ៍របស់ Bloomberg បានរកឃើញថា អាស៊ី អាចនឹងមិនត្រូវបានបំពាក់ ដើម្បីស្រូបយកប្រេងរុស្ស៊ី បានពេញលេញនោះទេ នៅពេលដែលទណ្ឌកម្ម...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចំអកឱ្យផលិតផល កូកា-កូឡា ហើយបានលើកថា ផលិតផល ‘តែ Ivan Tea’ គឺជាភេសជ្ជៈឱសថ ដែលផលិត ពីស្មៅស៊ីបេរី ធ្វើឱ្យស្រស់ ហើយ “មានប្រយោជន៍” ជាង ។ ការចំអកនេះ...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា “គោលបំណងភូមិសាស្រ្ត” នៃប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន បានផ្លាស់ប្តូរនៅពេលដែលលោកខាងលិច កំពុងផ្តល់ឱ្យអ៊ុយក្រែននូវអាវុធ រយៈចម្ងាយឆ្ងាយបន្ថែមទៀត។ លោក Lavrov បានប្រាប់ទូរទស្សន៍ RT និងទីភ្នាក់ងារសារព័ត៌មាន RIA Novosti ក្នុងបទសម្ភាសន៍មួយថា ក្រៅពីទីក្រុង Lugansk និង...
បរទេស៖ យោងតាមតួលេខ នៃការស្រាវជ្រាវដោយ YouGov ដែលបានបង្ហាញកាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ចំនួននៃការគាំទ្រឲ្យបន្តការធ្វើទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្សី កំពុងមានការធ្លាក់ចុះខ្លាំង ជាពិសេសនៅក្នុងប្រទេសអង់គ្លេស។ ការស្រាវជ្រាវដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមិថុនា ក្នុងចំណោមអ្នកចូលរួមឆ្លើយឆ្លង ១៦៦៤នាក់ បានបង្ហាញថា៤៤ភាគរយ នៃពលរដ្ឋអង់គ្លេសបាននាំគ្នាប្រឆាំង ទៅនឹងការសម្រេចចិត្តណាមួយ ក្នុងការបន្តដាក់ទណ្ឌកម្មខណៈដែល ៤០ភាគរយ នៅតែបន្តឲ្យមានការបន្តដាក់ទណ្ឌកម្ម...