ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា រុស្ស៊ី នឹងបន្ដវាយប្រហារអ៊ុយក្រែន ទោះត្រូវចំណាយច្រើនប៉ុណ្ណាក៏ដោយ

ម៉ូស្គូ៖ ការវាយប្រហារថ្មីរបស់រុស្ស៊ី លើទីក្រុងនានារបស់អ៊ុយក្រែន អាចជាសញ្ញា នៃការបន្តការវាយប្រហារ ដែលជិតមកដល់របស់លោក វ្លាឌីមៀ ពូទីន និងការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធា មិនថាត្រូវបង់តម្លៃច្រើនប៉ុណ្ណានោះទេ។

របាំងនៃសង្គ្រាមមីស៊ីល នៅព្រឹកថ្ងៃច័ន្ទម្សិលមិញ បានវាយប្រហារជាយក្រុងគៀវ របស់អ៊ុយក្រែន ដោយជោគជ័យដូចជាតំបន់ Dnipro, Zaporizhzhia, Kirovohrad និងតំបន់ផ្សេងទៀត សំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការផ្គត់ផ្គង់ទឹករបស់ប្រទេសនេះ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានហៅជនជាតិរុស្ស៊ីថាជា “ភេរវករ” សម្រាប់ការឈ្លានពាន ដែលនាំឱ្យគ្រួសារទីក្រុងគៀវ ប្រមាណ ៨០ភាគរយ គ្មានទឹកប្រើប្រាស់ កាលពីដើមថ្ងៃចន្ទម្សិលមិញនេះ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការវាយប្រហាររួមមានមីស៊ីល Kh-101 និង Kh-555 ចំនួន ៤៤គ្រាប់ត្រូវបានបាញ់ទម្លាក់ដោយបុគ្គលិកយោធាអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

គណនី Twitter ដែលមានមូលដ្ឋាននៅអ៊ុយក្រែនមួយ បានប៉ាន់ប្រមាណថា ការវាយប្រហារធ្វើឱ្យរុស្ស៊ីខាតបង់ពី ៤០០ ទៅ ៦០០លានដុល្លារ ដែលជាតួលេខដែលត្រូវបានជំទាស់ ដោយអ្នកជំនាញខាងអាវុធ និងគោលនយោបាយ ដែលបានបញ្ជាក់ទៅកាន់ Newsweek ។

លោក Ian Williams ដែលជាអ្នកចូលរួមក្នុងកម្មវិធីសន្តិសុខអន្តរជាតិ នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ និងជានាយករង នៃគម្រោងការពារមីស៊ីល បានប្រាប់ Newsweek ថាចំនួនទាំងនោះហាក់ដូចជាកើនឡើងបន្តិច៕ ប្រែសម្រួល ឈូក បូរ៉ា

To Top