បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ីជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងការពុលគីមីយ៉ាងធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា ដាននៃជាតិពុល Botulinum ប្រភេទ B ដែលជា “សារធាតុពុលសរីរាង្គ នៃប្រភពដើមសិប្បនិម្មិត” ត្រូវបានរកឃើញនៅក្នុងសំណាកដែលយកពីទាហាន...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Wizz Air របស់ប្រទេស ហុងគ្រី ដែលបានផ្អាកផែនការរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ីនោះ គឺនឹងបន្តជើងហោះហើរពីទីក្រុង Abu Dhabi ទៅកាន់ទីក្រុង Moscow ចាប់ពីខែតុលាតទៅ បន្ទាប់ពីមានការរិះគន់លើការសម្រេចចិត្តដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃទី៩...
បរទេស៖ កាសែត អាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយស្រង់ប្រភពដែលស្និតនឹងបញ្ហាថា មេដឹកនាំចិនលោក Xi Jinping អាចធ្វើដំណើរទៅកាន់អាស៊ីកណ្តាលក្នុងខែកញ្ញា ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
ម៉ូស្កូ៖ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ី រដ្ឋឌូម៉ា បានឲ្យដឹងកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យអឺរ៉ុប មានភាពអត់ឃ្លាន ភាពត្រជាក់ និងឯកោ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Volodin បានសរសេរនៅលើបណ្ដាញ Telegram ថា សហរដ្ឋអាមេរិក លក់ឧស្ម័នទៅឱ្យអឺរ៉ុប ដែលត្រូវបានវាយប្រហារដោយអតិផរណាក្នុងអត្រាតម្លៃខ្ពស់ជាងទីផ្សារក្នុងស្រុក ដែលធ្វើឱ្យការប្រកួតប្រជែងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប...
ម៉ូស្គុ ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការបាញ់ផ្លោងជាប្រព័ន្ធ ដោយយោធាអ៊ុយក្រែន” លើទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) បានបង្កើតគ្រោះថ្នាក់ នៃមហន្តរាយទ្រង់ទ្រាយធំ...
ម៉ូស្គូ៖ ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្អាកការចែកចាយ ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប តាមរយៈបំពង់ Nord Stream 1 ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដោយសារការថែទាំលើ បំពង់បង្ហូរឧស្ម័ននេះ ។ ក្រុមហ៊ុន Gazprom បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ាស៊ីនបង្ហាប់ឧស្ម័ន ដែលដំណើរការតែមួយគត់សម្រាប់...
BBC៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ លើកឡើងថា ស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្សី មិនគួរត្រូវបានកាត់ចេញពី បណ្តាញរបស់អ៊ុយក្រែននោះទេ ។ ករណីនេះធ្វើតាមការអះអាង ពីទីភ្នាក់ងារនុយក្លេអ៊ែរ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា តួកគី កំពុងស្វែងរកការដោះស្រាយ វិវាទជាមួយរុស្ស៊ី ទាក់ទងនឹងការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ ដែលនេះជាធាតុផ្សំសំខាន់នៃ កិច្ចសហប្រតិបត្តិការ ថាមពលទ្វេភាគីដែលកំពុងរីកចម្រើន ។ រោងចក្រ Akkuyu សាងសង់ដោយសាជីវកម្ម ថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ីនៅខេត្ត Mersin ភាគខាងត្បូង...
បរទេស៖ រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ ដែលមានទំនួលខុសត្រូវ ហើយនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ខ្លួនតែប៉ុណ្ណោះ ប្រសិនបើមានការវាយប្រហារ ដោយអាវុធប្រល័យលោក ឬប្រសិនបើអត្ថិភាពរបស់ខ្លួន ស្ថិតនៅក្រោមការគំរាមកំហែង។ នេះបើតាម លោក Ivan Nechaev អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បាននិយាយ។ លោក Ivan Nechaev បន្ថែមថា ទន្ទឹមនឹងនោះ មន្ត្រីលោកខាងលិច...
ភ្នំពេញ៖លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដា បានលើកឡើងថា ល្បិចក្នុងយុទ្ធសាស្ត្រសង្គ្រាម អឺរ៉ុបប្រឈម នឹងគ្រោះថ្នាក់ ដោយសារការសាយភាយវិទ្យុសកម្ម ដែលមានវិសាលភាពដ៏ធំល្វឹងល្វើយ ដែលផ្ដើមចេញ ពីការបំផ្ទុះរោងចក្រអគ្គិសនី ដើរដោយឋាមពលនុយក្លេអ៊ែរ នៅ Zaporizhzhia ។ ការលើកឡើងរបស់លោក ហេង វ៉ាន់ដា បែបនេះ ធ្វើឡើងស្របពេលដែលពិភពលោក...