ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថា ទីក្រុងជាច្រើននៅទូទាំងប្រទេស គឺជាគោលដៅវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី

បរទេស៖ ការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនបានវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែននៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយដែលបានសន្មតថាការវាយប្រហារនេះគឺមកពីប្រទេសរុស្ស៊ី។ ការវាយប្រហារនេះកើតឡើង២ថ្ងៃបន្ទាប់ពីគ្រាប់បែកបានបំផ្លាញស្ពាននៅតំបន់គ្រីមៀ ដែលជាស្ពានយុទ្ធសាស្ត្រ ដែលការបំផ្ទុះនេះ ត្រូវបានទីក្រុងម៉ូស្គូហៅថាជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ពីការវាយប្រហារលើរដ្ឋធានីគៀវ និងទីក្រុង Dnepr និង Zaporozhye មុនពេលជំរុញឱ្យប្រជាជនជ្រកកោនដើម្បីសុវត្ថិភាព។ មន្ត្រីក្នុងតំបន់នៅ Lviv, Kharkov និង Odessa ក៏បានរាយការណ៍ថា ទីក្រុងរបស់ពួកគេ ស្ថិតក្រោមការវាយប្រហារ។

នៅទីក្រុង គៀវ ការខូចខាតពីការវាយប្រហារត្រូវបានគេរាយការណ៍នៅជិតទីស្នាក់ការកណ្តាលនៃសេវាសន្តិសុខអ៊ុយក្រែន (SBU) ដែលមានទីតាំងនៅតំបន់រដ្ឋាភិបាលក្នុងរដ្ឋធានី។ មន្ត្រីក្រុងបានបញ្ឈប់ប្រតិបត្តិការនៃប្រព័ន្ធរថភ្លើងក្រោមដី ហើយស្ថានីយ៍នានាឥឡូវនេះត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់ជនស៊ីវិល៕

ប្រែសម្រួលៈ ណៃ តុលា

To Top