ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng បាននិយាយកាលពីថ្ងៃសុក្រថា ការចោទប្រកាន់លើប្រទេសចិន ពីការទទួលខុសត្រូវចំពោះវិបត្តិអ៊ុយក្រែន គឺជារឿងមិនសមហេតុផល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Le បានធ្វើការកត់សម្គាល់ នៅពេលថ្លែងសុន្ទរកថា នៅឯកិច្ចសន្ទនាតាមអ៊ីនធឺណិត នៃក្រុមអ្នកគិតពិភពលោកនៃ ២០ ប្រទេស។ លោកបានលើកឡើងថា ចំពោះវិបត្តិអ៊ុយក្រែន មនុស្សមួយចំនួនបានធ្វើការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញថាប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនប្រេង Shell លោក Ben van Beurden បានធ្វើការព្រមានអឺរ៉ុបថា នឹងមិនអាចមានអ្នកជំនួសរុស្សី បានឡើយចំពោះការប្រើប្រាស់ និងនាំចូលហ្គាសរបស់ពួកគេ។ លោកបន្តថា៖ ការបង្កើនការផ្គត់ផ្គង់ហ្គាសពីអាហ្វ្រិកនិង Scandinavia ព្រមទាំងការបញ្ជាទីហ្គាស់ LNGD នឹងមិនអាចយកមកជំនួសទំហំហ្គាស របស់រុស្សីនៅក្នុងទីផ្សាររបស់អឺរ៉ុប...
បរទេស៖ ប្រធានប្រតិបត្តិការនៃ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA លោក Fatih Birol កាលពីថ្ងៃសុក្រម្សិលមិញនាទីក្រុង Vienna បានធ្វើការលើកឡើងបែបព្រមានថា បណ្តាលោកខាងលិចដែលកំពុងបន្ត ដាក់ទណ្ឌកម្មទៅប្រឆាំងទៅនឹង ប្រទេសរុស្សីនឹងទទួលបានមកវិញ ជាផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះទីផ្សារថាមពល។ លោកបន្តថា ខ្ញុំជឿជាក់ថា ពួកយើងពួកយើងបច្ចុប្បន្នកំពុងរស់នៅ ក្នុងវិបត្តិថាមពលរួចទៅហើយ។ កាលពីអំឡុងទសវត្សឆ្នាំ៧០ ពួកយើងបានមើលឃើញវិបត្តិប្រេងដែលវាបាននាំឲ្យកើតជាផលប៉ះពាល់ ធ្ងន់ធ្ងរទាំងទៅលើសេដ្ឋកិច្ច...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការរិះគន់ខ្លាំងៗទៅលើផែនការ កាត់ចោលការនាំចូលទាំងអស់ នៃហ្គាសរបស់រុស្សី ដែលត្រូវរៀបចំឡើងដោយ សហភាពអឺរ៉ុបដោយអះអាងថា បម្រាមបែបនេះហាក់ដូចជា ការទំលាក់គ្រាប់បែក នុយក្លេអ៊ែរមួយគ្រាប់មកលើ សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងដូច្នេះដែរ។ ថ្លែងទៅកាន់ប៉ុស្តិវិទ្យុ Kossuth Radio កាលពីថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រី Viktor Orban បានបញ្ជាក់ដែរថា សមាជិកអឺរ៉ុបទាំងឡាយ ដែលបានព្រមព្រៀងកាលពីមុននេះ បន្តិចចំពោះក្តីព្រួយបារម្ភបញ្ហាថាមពល...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars News បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីរ៉ង់ លោក Levan Dzhagaryan បានឲ្យដឹងថា មិនមានឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការអាវុធរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូនោះទេ។ លោក Dzhagaryan បានលើកឡើងថា បន្ទាប់ពីការដាក់ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ត្រូវបានដកចេញនៅក្នុងខែតុលាឆ្នាំ២០២០ មិនមានឧបសគ្គចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអាវុធរវាងអ៊ីរ៉ង់ និងរុស្ស៊ីនោះទេ ដោយបន្ថែមថាអ៊ីរ៉ង់ទិញសព្វាវុធពីរុស្ស៊ីសម្រាប់គោលបំណងការពារតែប៉ុណ្ណោះ។ លោកបានកត់សម្គាល់ថា “យើងកំពុងទាក់ទងជាមួយប្រជាជនអ៊ីរ៉ង់ ហើយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាគណកម្មការអឺរ៉ុបឬ EC បានប្រកាសអំពីពង្រាងទណ្ឌកម្ម កញ្ចប់ថ្មីជាលើកទី៦ ដែលប្រើប្រាស់សម្រាប់ប្រឆាំង ទៅនឹងសកម្មភាព របស់រុស្សីហើយក្នុងនោះសំដៅទៅលើ ការបញ្ឈប់កិច្ចព្រមព្រៀងអចលនទ្រព្យ ទាំងអស់ជាមួយនឹងជនជាតិរុស្សី និងក្រុមហ៊ុនរបស់រុស្សី។ ពង្រាងនោះក៏បានបញ្ជាក់លំអិតដែរថា អចលនទ្រព្យទាំងនោះនឹង ត្រូវហាមឃាត់ក្នុងការលក់ ឬផ្ទេរដោយផ្ទាល់ ឬទាំងដោយប្រយោលនៃ សិទ្ធិកាន់កាប់នៅក្នុងអចលនវត្ថុ ដែលមានទីតាំងនៅក្នុងទឹកដី នៃសហភាពអឺរ៉ុបព្រមទាំងសកម្មភាព វិនិយោគរួមដែលប៉ះពាល់ទៅនឹង...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាស បដិសេធនូវរបាយការណ៍សារព័ត៌មានជាច្រើន ដែលអះអាងថា ខ្លួនបានផ្តល់ព័ត៌មានស៊ើបការណ៍សំងាត់ ជាមួយនឹងប្រទេសអ៊ុយក្រែន ជាពិសេសដើម្បីអាចកំណត់គោលដៅ សម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនជាច្រើននាក់ នៅក្នុងសមរភូមិប្រយុទ្ធ។ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បានថ្លែងបែបនេះថា៖ សហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានសំងាត់ អំពីតំបន់ធ្វើសង្គ្រាមដើម្បីជួយ ពលរដ្ឋអ៊ុយក្រែនការពារខ្លួន ប៉ុន្តែយើងមិនបានចែករំលែក ព័ត៌មានអំំពីទីតាំងនៃមេដឹកនាំ យោធាសំខាន់របស់រុស្សីទៅឲ្យអ៊ុយក្រែន ឬអ្នកចូលរួមណានៅក្នុងសង្គ្រាមនេះឡើយ។ នៅក្នុងពេលជាមួយគ្នានេះលោក...
ប៊ូចារ៉េស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក Frank Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានថ្លែងថា ការពឹងផ្អែករបស់ប្រទេសអាល្លឺម៉ង់ លើធនធានថាមពលរបស់ប្រទេសរុស្ស៊ី ត្រូវបានកាត់បន្ថយយ៉ាងច្រើន ។ លោក Steinmeier បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីរ៉ូម៉ានីលោក Klaus Iohannis ថា...
ហ្វ្រាំងឡង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធឧទ្ធម្ភាគចក្រកងទ័ពរុស្ស៊ី១គ្រឿង បានហោះបំពានដែនអាកាស របស់ប្រទេសហ្វាំងឡង់ ក្រសួងការពារជាតិហ្វាំងឡង់ បានលើកឡើងដូច្នេះ ខណៈដែលប្រទេសនេះ កំពុងពិចារណាលើការដេញថ្លៃ សមាជិកភាពដ៏មានសក្តានុពល របស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង រឹហៅកាត់ថា (NATO) ដែលខ្លួនសង្ឃឹមថា នឹងកាន់តែឆាប់រហ័ស...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សនស៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសរុស្សីនៅតែបន្តធ្វើការបដិសេធថា នឹងមិនប្រកាសសង្គ្រាមជាផ្លូវការឡើយ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយលើកឡើងថា វាគឺជារឿងដែលមិនទំនង នឹងគួរឲ្យធ្វើឡើយ។ គិតមកដល់ពេលនេះតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ រុស្សីតែងតែបដិសេធថា វាគឺជាសង្គ្រាមប៉ុន្តែជំនួសមកវិញថា នេះគ្រាន់តែជាបេសកកម្ម ពិសេសរបស់រុស្សីឬ Special Military Operation...