បរទេស៖ សហរដ្ឋអាមេរិក កំពុងធ្វើអ្វីគ្រប់យ៉ាងដែល អាចធ្វើទៅបានដើម្បីពង្រីកការរងទុក្ខ របស់ប្រជាជនអ៊ុយក្រែន ដោយបង្កើតលក្ខខណ្ឌដែលលេចឡើង ដើម្បីផ្តល់អាណត្តិដល់ការពង្រីក កិច្ចខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ី និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៃប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី7 ខែមិថុនា ឆ្នឆាំ2022 បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ព្រមផ្ទេរប្រព័ន្ធរ៉ុក្កែត M142...
ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ នៅតាមដងទន្លេ Yangtze និង Volga នៅក្នុងកិច្ចប្រជុំនិម្មិត របស់ប្រធានក្រុមប្រឹក្សា សហប្រតិបត្តិការរវាងតំបន់ខាងលើ និងភាគកណ្តាលនៃទន្លេ Yangtze និងស្រុក Volga Federal District ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។ ទីប្រឹក្សារដ្ឋចិន Wang Yong និង...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា យោងតាមសេចក្តីថ្លែងការណ៍ យោធាមួយបានដាក់ថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ី បានធ្វើសមយុទ្ធយោធារួមគ្នា ស្របពេលមានការកើនឡើង នៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល ។ សេចក្តីថ្លែងការណ៍បានដាក់ថា សមយុទ្ធ និងការល្បាតបានធ្វើឡើង នៅជិតតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល នៅភាគខាងត្បូងនៃប្រទេសស៊ីរី...
បរទេស៖ រតនាគារជាតិនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងស្វែងរក វិធីសាស្ត្រថ្មីមួយក្នុងការដាក់សំពាធ និងរារាំងផលិតកម្ម នាំប្រេងចេញរបស់រុស្សី មិនឲ្យដំណើរការងាយស្រួលឡើយ ខណៈពេលជាមួយគ្នានេះក៏កំពុង ព្យាយាមរកវិធីកាត់បន្ថយតម្លៃប្រេង ដែលកំពុងកើនឡើងខ្លាំងនោះផងដែរ។ ប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានថ្លែងថា៖ មន្ត្រីរដ្ឋាភិបាលអាមេរិក កំពុងតែខិតខំដើម្បីរាំងខ្ទប់ ការនាំចេញប្រេងរបស់រុស្សី ចូលទៅក្នុងទីផ្សារសកលលោក ធ្វើយ៉ាងណាកំណត់មិនឲ្យប្រាក់ចំណេញ របស់រុស្សីមានការកើនឡើងសង្វាក់ផលិតកម្ម...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គីបានឲ្យដឹងថា ទាហានរុស្ស៊ី កំពុងសម្លឹងមើល “កាន់កាប់”តំបន់ Zaporizhzhia នៅភាគអាគ្នេយ៍ ដែលលោកបានលើកឡើងថា នឹងអនុញ្ញាតឱ្យក្រុងម៉ូស្គូ ងាយស្រួលកំណត់គោលដៅ បានប្រសើរជាងនេះ លើចំណុចកណ្តាលរបស់អ៊ុយក្រែន។ លោកក៏បានប្រាប់សារព័ត៌មានថា ការចរចាសន្តិភាពជាមួយរុស្ស៊ី សម្រាប់បច្ចុប្បន្ននេះ ឈរនៅកម្រិតសូន្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។...
បរទេស៖ កាសែត The Bloomberg ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងដំណើរការចរចាជាមួយនឹង ក្រុមហ៊ុនប្រេងរបស់រុស្សី Rosneft ដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងបន្ថែមទៀត។ យោងតាមប្រភពដដែលនេះ បានឲ្យដឹងដែរថា ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ ឥណ្ឌាព្រមជាមួយនឹង Rosneft កំពុងតែធ្វើការនៅក្នុង ដំណាក់កាលចុងក្រោយមួយ ដើម្បីសម្រេចថាឲ្យបាននូវកុងត្រាថ្មីនៃការផ្គត់ផ្គង់ប្រេង ដែលមានរយៈពេលយ៉ាងហោចណាស់ ៦ខែពីប្រទេសរុស្សី ទៅឲ្យឥណ្ឌា។ ក្រុមហ៊ុនរបស់ឥណ្ឌាដែលរួមមានទាំង...
បរទេស៖ ភ្នាក់ងារស៊ើបការណ៍ពិសេស អាល្លឺម៉ង់ ហៅកាត់ថា BND កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានថាថាឆាប់ៗនេះ ប្រទេសរុស្ស៊ី នឹងឈានទៅដល់ការកាន់កាប់តំបន់ Donbass ទាំងមូលពីក្រុមយោធា អ៊ុយក្រែន។ ភ្នាក់ងារសំងាត់ ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង ប៊ែរឡាំងនេះ បានបន្តទៀតថាមិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងអ៊ុយក្រែន ព្រមទាំងការតស៊ូរបស់ខ្លួន នឹងអាចធ្លាក់ទៅដល់ ការបែកបាក់នៅក្នុង ពេលប្រមាណជា៤ឬ៥សប្តាហ៍...
បរទេស៖ យោងតាមការបញ្ជាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយរដ្ឋាភិបាលទីក្រុងមូស្គូ បានឲ្យដឹងថាប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាម អាកាសបំផ្លាញទីតាំង និងឃ្លាំងស្តុករថក្រោះបរទេស ជាច្រើនដែលផ្គត់ផ្គង់ ឲ្យប្រទេសអ៊ុយក្រែន នៅក្នងទីក្រុងគៀវ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ លោកមេបញ្ជាការ Igor Konashenkov បានឲ្យដឹងថាកងកម្លាំងរបស់រុស្ស៊ី គឺជាអ្នកបើកការវាយប្រហារ តាមអាកាសទៅលើតំបន់ ជាយក្រុង ទីក្រុងគៀវ ព្រមទាំងបានបំផ្លាញ រថក្រោះប្រភេទ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលទៅកាន់ទីក្រុង គៀវ ពីចម្ងាយរហូតដល់សមុទ្រ កាសព្យែន កាលពីព្រឹកថ្ងៃអាទិត្យនេះ ហើយការផ្ទុះបានបង្កឡើង នៅសង្កាត់ភាគខាងកើត នៃរដ្ឋធានីអ៊ុយក្រែន ។ កងកម្លាំងអាកាសរបស់ អ៊ុយក្រែន និងអភិបាលក្រុង បានលើកឡើងយ៉ាងដូច្នេះ...
បរទេស៖ ក្រុមហ៊ុនបាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួន ក្រុមហ៊ុនថាមពលយក្ស រុស្ស៊ី ឈ្មោះ Gazprom បាននិយាយនៅសប្តាហ៍នេះថា ការនាំចេញឧស្ម័នទៅកាន់ ប្រទេសចិន តាមរយៈបំពង់បង្ហូរប្រេង Power of Siberia បានបន្តកើនឡើង។ ការចែកចាយនេះគឺជាផ្នែកមួយនៃ “កិច្ចសន្យារយៈពេលវែងទ្វេភាគី រវាងក្រុមហ៊ុន Gazprom និងសាជីវកម្មប្រេងជាតិចិន (CNPC)”...