ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌលើការសង្ស័យថា មានការជាប់ពាក់ព័ន្ធរបស់មន្ត្រីលោកខាងលិចក្នុងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានផ្តួចផ្តើមឡើង បន្ទាប់ពីមានការស្នើសុំពីសមាជិកសភារុស្ស៊ី និងមន្ត្រីដទៃទៀត ដើម្បីស៊ើបអង្កេតការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវករដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រទេសណាតូ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ គណៈកម្មាធិការនេះបានឲ្យដឹងថា ខ្លួនបានរកឃើញថាមូលនិធិ ដែលទទួលបានតាមរយៈអង្គការពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនប្រេង និងឧស្ម័ន Burisma Holdings ដែលមានមូលដ្ឋាននៅអ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើសកម្មភាពភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។ ការស៊ើបអង្កេតកំពុងពិនិត្យមើលប្រភព និងលំហូរនៃមូលនិធិ...
បរទេស៖ ប្រទេសអាល្លឺម៉ង់បានបញ្ជូន ក្រុមយោធាឈានមុខទៅកាន់ ប្រទេសលីទុយអានី ដែលជាផ្នែកមួយនៃផែនការ សម្រាប់កងពលតូចពាសដែកពេញកម្លាំង ដែលឈរជើងជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋបាល់ទិក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ទីក្រុងមូស្គូបានពិពណ៌នាបេសកកម្មនេះថា ជាការគំរាមកំហែងដែលតម្រូវឱ្យមាន “វិធានការពិសេស” ជាការឆ្លើយតប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius...
បរទេស៖ ប្រធានគណៈកម្មាធិការការពាររបស់រដ្ឋឌូម៉ា លោក Andrey Kartapolov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីមិនចាំបាច់ប្រកាស ពីការកេណ្ឌកម្លាំងទ័ពផ្សេងទៀត ដើម្បីពង្រឹងជួរកងទ័ពរបស់ខ្លួន ចំពេលមានលំហូរឥតឈប់ឈរ នៃអ្នកដែលមានឆន្ទៈក្នុងការចុះហត្ថលេខា លើកិច្ចសន្យាជាមួយយោធា ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា វិមានក្រឹមឡាំងពីមុនបានច្រានចោល ការភូតកុហករបស់ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ...
វីយែន៖ ប្រទេសរុស្ស៊ី បានស្នើសុំសម័យប្រជុំវិសាមញ្ញមួយ នៃក្រុមប្រឹក្សាអភិបាល ប្រទេសចំនួន៣៥ នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជុំវិញអ្វីដែលខ្លួនអះអាងថា គឺជាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រថាមពល នុយក្លេអ៊ែរ Zaporizhzhia (ZNPP)។ លោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំអង្គការអន្តរជាតិ នៅទីក្រុងវីយែនបានឲ្យដឹង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាសំណើនេះត្រូវបានធ្វើឡើង...
បរទេស ៖ មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានសម្លាប់ជនស៊ីវិល ៦ នាក់ និងរងរបួស ១០ នាក់កាលពីព្រឹកថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះ ធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក។...
បរទេស៖ សេវាសារព័ត៌មានរបស់រដ្ឋាភិបាល ក្នុងតំបន់បានរាយការណ៍ថា ផ្ទះជាង ២.៥០០ខ្នង ត្រូវបានជន់លិចនៅក្នុងតំបន់ Orenburg របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ប្រទេស កាហ្សាក់ស្ថាន បន្ទាប់ពីមានការបាក់ទំនប់ទឹក នៅទីក្រុងOrsk ដែលសម្បូរភ្នំ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មនុស្សជាង ៤.០០០...
ម៉ូស្គូ ៖ ប្រទេសរុស្ស៊ី បានព្រមានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ប្រឆាំងនឹងការប៉ុនប៉ង វាយប្រហារ ឬធ្វើឱ្យស្ថានការណ៍មានអស្ថិរភាព លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។ អ្នកនាំពាក្យបានឲ្យដឹងថា “យើងជំរុញឱ្យ IAEA (ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ មួយរូបបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ដោយមិនរើសមុខលើទឹកដីរុស្ស៊ី បានសម្លាប់ជនស៊ីវិលជាង ២០០នាក់មកហើយ រួមទាំងកុមារស្ទើរតែរាប់សិបនាក់ ចាប់តាំងពីដើមឆ្នាំ២០២៤មក និងរាប់រយនាក់ផ្សេងទៀតបានរងរបួស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ទទួលបន្ទុកឧក្រិដ្ឋកម្មរបស់អ៊ុយក្រែន លោក Rodion Miroshnik បាននិយាយថា ទិន្នន័យដែលប្រមូលបានដោយអាជ្ញាធររុស្ស៊ី បានបង្ហាញថា ការវាយប្រហាររបស់ទីក្រុងគៀវ...
ម៉ូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឃុំខ្លួនមនុស្ស ៣នាក់បន្ថែមទៀត ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅសាលប្រគុំតន្ត្រីដ៏សាហាវ នៅជាយក្រុងនៃទីក្រុងមូស្គូ។ FSB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ទីក្រុង Yekaterinburg និង Omsk របស់រុស្ស៊ី។ ពួកគេរួមមានពលរដ្ឋរុស្ស៊ីម្នាក់ និងពលរដ្ឋបរទេសពីរនាក់មកពីអាស៊ីកណ្តាល។ ប្រភពបានឲ្យដឹងថា ជនជាប់ឃុំពីរនាក់បានផ្ទេរប្រាក់ សម្រាប់ការទិញអាវុធ និងរថយន្ត...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនមានចេតនាចូលក្នុងជម្លោះយោធា ជាមួយអង្គការណាតូនោះទេ។ លោក Grushko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដោយកាត់បន្ថយបណ្តាញសន្ទនាមកត្រឹមសូន្យ។ លោកបានលើកឡើងថា...