ម៉ូស្គូ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងមិនមានភាពប្រសើរឡើង ក្នុងប៉ុន្មានឆ្នាំខាងមុខ និងសូម្បីតែច្រើនទសវត្សរ៍ខាងមុខក៏ដោយ។ លោក Medvedev បានលើកឡើងថា “ជំហរបច្ចុប្បន្នរបស់ខ្ញុំ អនុញ្ញាតឱ្យខ្ញុំនិយាយយ៉ាងច្បាស់លាស់ និងបើកចំហជាងអំឡុងពេលផ្សេងទៀត” ដោយបន្ថែមថា តាមទស្សនៈរបស់លោក វានឹងមិនអាចទៅរួចទេ សម្រាប់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យប្រសើរឡើង...
បរទេស៖ ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន អាចនាំឱ្យមានការដាក់ទណ្ឌកម្មលើសារធាតុអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ី ដែលនឹងកាត់បន្ថយសមត្ថភាពថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងធ្វើឱ្យតម្លៃអ៊ុយរ៉ានីញ៉ូមឡើងថ្លៃខ្ពស់ នេះបើតាមលោក Amir Adnani ដែលជាប្រធាន នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Uranium Energy Corp (NYSE: UEC) ដែលជាក្រុមហ៊ុនផ្តោតលើសារធាតុអ៊ុយរ៉ាញ៉ូមធំជាងគេនៅអាមេរិកខាងជើង។ ថ្លែងនៅក្នុងសន្និសិទ BMO...
បរទេស៖ ដោយទីក្រុងមូស្គូកំពុងសម្លឹងរកការចុះកិច្ចព្រមព្រៀងជាមួយអង្គការណាតូ លើការធានាសន្តិសុខនៅអឺរ៉ុប នោះ គឺសមាជិកប្លុក គឺប្រទេសប៉ូឡូញ បានបង្ហាញពីឆន្ទៈក្នុងការអនុញ្ញាតឱ្យអធិការរុស្ស៊ីចូលទៅក្នុងប្រទេសរបស់ខ្លួនដើម្បីពិនិត្យមើលកន្លែងការពារដែនអាកាសរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត Wall Street Journal ដែលបានដកស្រង់សម្តីមន្ត្រីប៉ូឡូញដែលមិនបញ្ចេញឈ្មោះ គឺរដ្ឋាភិបាលទីក្រុង Warsaw របស់ប៉ូឡូញ នឹងសុខចិត្តមកធ្វើកិច្ចព្រមព្រៀងទៅវិញទៅមកជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ...
បច្ចុប្បន្នភាព សង្គ្រាមត្រជាក់រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាងកន្លះទសវត្សរ៍ចុងក្រោយនេះ ដោយភាគីទាំងពីរបានបោះសង្គ្រាមពាក្យសម្តីដាក់គ្នាកាន់តែខ្លាំងលើសំណុំរឿង របស់ប្រទេសអ៊ុយក្រែន ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី ។ កាលពីថ្ងៃអង្គារ ទី៧ ខែធ្នូនេះ ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្វ្ល៉ាឌីមៀរ ពូទីន តាមវីដេអូរយៈពេលជាង២ម៉ោង...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានជួបគ្នាជាលើកដំបូង នៅថ្ងៃពុធម្សិលមិញនេះ ដោយសម្តែងនូវឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ប៉ុន្តែក៏បានទទួលស្គាល់នូវ “ភាពខុសគ្នាដ៏ធ្ងន់ធ្ងរ” ចំពេលទំនាក់ទំនងតានតឹង រវាងប្រទេសទាំងពីរ។ ជំនួបជាមួយសមភាគី របស់លោកនៅខាងក្រៅ កិច្ចប្រជុំក្រុមប្រឹក្សាតំបន់អាក់ទិក នៅរដ្ឋធានី Reykjavik ប្រទេសអ៊ីស្លង់ លោក Lavrov...