ម៉ូស្គូ ៖ រុស្ស៊ីបានឲ្យដឹងថា ការបញ្ជូនរថក្រោះប្រយុទ្ធ របស់អង្គការណាតូទៅអ៊ុយក្រែន គឺជាភស្តុតាងនៃ “ដោយផ្ទាល់ និងភាពរីកចម្រើន” នៃការចូលរួមរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងសង្គ្រាម ដោយមានអ្នកវិភាគម្នាក់ បានលើកឡើងថា ការផ្គត់ផ្គង់អាវុធពីប្រទេសនានា អាចក្លាយជាគោលដៅសក្តានុពល នាំការវាយប្រហាររបស់រុស្ស៊ី ។ ការអត្ថាធិប្បាយនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ កាលពីថ្ងៃពុធបាននិយាយថា ពួកគេនឹងបំពាក់អាវុធ...
បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ែប៊ីលោក Ivica Dacic ដែលបានថ្លែងប្រាប់ទៅកាន់ សមភាគីតួគីលោក Mevlut Cavusoglu កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ជំហរបស់ស៊ែប៊ីគឺនៅដដែល ចំពោះទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សីដាច់ខាតមិនចូលរួម ការដាក់ទណ្ឌកម្មដើម្បីប្រឆាំងរុស្សីឡើយ។ សេចក្តីលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប កាលពីសប្តាហ៍មុនបានធ្វើការ ទាមទារឲ្យរដ្ឋាភិបាលទីក្រុង Belgrades ក្នុងការទទួលការអនុវត្ត និងដាក់ទណ្ឌកម្ម...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានបញ្ជូនជនជាតិអ៊ុយក្រែន ក្នុងគោលបំណងបិទបាំង ជាមួយនឹងរបាំងមីស៊ីល ដែលបណ្តាលស្លាប់មនុស្ស តិចបំផុត១នាក់ បន្ទាប់ពីទីក្រុង គៀវ ធានាបាននូវការសន្យារបស់ប្រទេសលោកខាងលិច នូវរថពាសដែកនៅឯសមរភូមិ ដែលទំនើបរាប់សិបគ្រឿង ដើម្បីព្យាយាមបណ្តេញ ការឈ្លានពានរបស់រុស្ស៊ី ។...
បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំសហរដ្ឋអាមេរិក បានព្រមានថា រថក្រោះប្រយុទ្ធរបស់អាមេរិក ដែលត្រូវបានបញ្ជូន ទៅកាន់អ៊ុយក្រែន នឹងត្រូវបំផ្លាញចោល ដោយកងកម្លាំងរុស្ស៊ី បន្ទាប់ពីរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា សេតវិមានឥឡូវនេះ គ្រោងនឹងផ្គត់ផ្គង់អាវុធធុនធ្ងន់ គីវ បើទោះបីជាមានការបដិសេធពីមុនក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ ឧត្តមសេនីយកំពូលរបស់រុស្ស៊ី លោក Valery Gerasimov បាននិយាយថា ប្រទេសរុស្ស៊ី កំពុងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នា របស់បណ្តាប្រទេស លោកខាងលិចស្ទើរតែទាំងអស់ ប្រឆាំងនឹងប្រតិបត្តិការ យោធា របស់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ថលលីន៖ រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Urmas Reinsalu បានឲ្យដឹងថា ប្រទេសអេស្តូនី បានស្នើឱ្យឯក អគ្គរដ្ឋទូតរុស្ស៊ី ចាកចេញពីប្រទេសជាការឆ្លើយតបទៅនឹងការសម្រេចចិត្តស្រដៀងគ្នានេះ ដែលប្រកាសដោយភាគីរុស្ស៊ី។ លោក Reinsalu បានលើកឡើងថា ក្នុងគោលការណ៍ស្មើភាព ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអេស្តូនី នឹងចាកចេញក្នុងពេល ដំណាល គ្នាជាមួយសមភាគីអេស្តូនី នៅថ្ងៃទី០៧ ខែកុម្ភៈ។ កាលពីថ្ងៃច័ន្ទផងដែរ...
ពីសហរដ្ឋអាមេរិកតេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា ប្រធាន សភាអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសរុស្ស៊ី ខណៈដែល ប្រទេសទាំង២ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក “ដ៏ឃោរឃៅ” ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់បានផ្សព្វផ្សាយដូច្នេះ ។ លោក Mohammad Baqer Qalibaf បានធ្វើការកត់សម្គាល់នៅក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុង តេហរ៉ង់...
បរទេស៖ អតីតភ្នាក់ងារស៊ើបការណ៍សំងាត់ របស់អាមេរិកលោក Charles McGonigal ត្រូវបានប៉ូលីសអាមេរិក ចាប់ឃាត់ខ្លួននិងកាត់ទោស បន្ទាប់ពីបានរកឃើញថា បុរសរូបនេះបានជួយដល់ កិច្ចការងារជាច្រើនរបស់សេដ្ឋីជនជាតិ រុស្សីដែលមានឈ្មោះថា Oleg Deirpaska ក្នុងការគេចវេសចេញពីទណ្ឌកម្ម និងអាចប្រមូលយកលុយមួយចំនួនផង។ លោក McGonigal អតីតភ្នាក់ងារសំងាត់អាមេរិក ទទួលបន្ទុកកិច្ចការងារស៊ើបការណ៍សំងាត់ ជនជាតិរុស្សីត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ...
ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនកំពុងបន្ទាបទំនាក់ទំនងការទូត ជាមួយសមាជិកណាតូ អេស្តូនី ដោយចោទប្រកាន់ ប្រទេសបាល់ទិកមួយនេះថា “គាំទ្រអរិយភាពប្រឆាំងនឹង ប្រទេសរុស្សី”។ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាឱ្យបេសកជន អេស្តូនី ចាកចេញនៅខែក្រោយ។ ប្រទេសទាំងពីរនឹងត្រូវបានតំណាង ដោយភារធារីបណ្ដោះអាសន្ន ជំនួសឱ្យឯកអគ្គរដ្ឋទូត។ ប្រភពបាមឲ្យដឹង “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពជាអ្នកដឹកនាំអេស្តូនី បានបំផ្លាញទំនាក់ទំនងទាំងស្រុងជាមួយរុស្ស៊ីដោយចេតនា។ Total Russophobia...
គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងឆ្ពោះទៅកាន់ទីក្រុងចំនួនពីរ នៅក្នុងតំបន់ Zaporizhia ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង ក្នុងសប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងជួរមុខជាប់គាំងជាច្រើនខែ។ លោក វ្ល៉ាឌីមៀ រ៉ូហ្គូវ ដែលជាមន្ត្រីដំឡើងតំណែងដោយរុស្ស៊ីនៅក្នុងតំបន់បានឲ្យដឹងថា សកម្មភាពវាយលុកត្រូវបានប្រមូលផ្តុំនៅជុំវិញទីក្រុងចំនួនពីរគឺ Orikhiv ប្រហែល ៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Zaporizhzhia...