បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដោយភាគីទាំងពីរសាទរ ចំពោះទំនាក់ទំនងយុទ្ធសាស្ត្រ ក្នុងការប្រឆាំងនឹងលោកខាងលិច។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ខណៈពេលដែលជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ី និងចិន នឹងបន្តកាន់តែរឹងមាំ និងឈានដល់កម្ពស់ថ្មីនាពេលខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២...
បរទេស៖នាថ្ងៃទី១៥ខែកញ្ញានេះ ប្រធានាធិបតីចិនលោក Xi Jinping និងលោកប្រធានាធិបតីរុស្សី Vladimir Putin នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំរបស់អង្គការ Shanghai Cooperation Organization នៅក្នុងទីក្រុង Samarkand ។ របៀបវារៈនៃកិច្ចប្រជុំត្រូវបានប្រកាសប្រាប់ ដោយប្រឹក្សាផ្ទាល់របស់ប្រធានាធិបតីរុស្សីលោក Yury Ushakovថាលោក Putin និងលោក Xi...
បរទេស៖ ប្រទេសរុស្ស៊ីបានបញ្ជូនប្រាក់យ៉ាងតិច ៣០០លានដុល្លារ ដោយសម្ងាត់ទៅឱ្យ គណបក្សនយោបាយបរទេស និងបេក្ខជនក្នុងប្រទេសជាច្រើន ចាប់តាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណងដើម្បីទទួលបានឥទ្ធិពល, នេះបើតាមការវាយតម្លៃផ្នែក ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី របស់ប្រទេសរុស្ស៊ី និងលោក ហ្ស៊ី ជិនពីង ប្រធានាធិបតី របស់ប្រទេសចិន នឹងពិភាក្សាអំពី អ៊ុយក្រែន និងកោះតៃវ៉ាន់ នៅក្នុងកិច្ចប្រជុំមួយនៅក្នុង...
ប្រែសម្រួល ឈូក បូរ៉ា វ៉ាស៊ីនតោន៖ ចំពេលដែលមានភាពច្របូកច្របល់សម្រាប់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មេដឹកនាំសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភថា ប្រទេសរុស្ស៊ី អាចនឹងជំរុញឱ្យមានជម្លោះផ្សេងទៀត ដើម្បីបំបែរអារម្មណ៍ពីការបរាជ័យនាពេលថ្មីៗនេះ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានទទួលរងនូវការបរាជ័យដ៏ធំបំផុតមួយ នៅក្នុងការលុកលុយដ៏អូសបន្លាយរបស់ខ្លួន នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានធ្វើការវាយលុកដ៏ជោគជ័យ និងរំដោះតំបន់សំខាន់ៗមួយចំនួននៅភាគឦសាននៃទីក្រុង Kharkiv។ ការបរាជ័យនេះបានធ្វើឱ្យមានការសង្ស័យបន្ថែមទៀតលើសមត្ថភាពរបស់រុស្ស៊ី ក្នុងការទទួលបានជ័យជំនះក្នុងសង្គ្រាម ហើយបានជំរុញឱ្យមេដឹកនាំមួយចំនួនអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន បានថ្លែងថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយក ទឹកដីកាន់តែច្រើនពីប្រទេសរុស្ស៊ី ខណៈដែលពួកគេបន្តការ វាយលុករបស់ពួកគេ ។ លោក Volodymyr Zelensky បានថ្លែងថា កងទ័ពឥឡូវនេះបានដណ្តើមយកផ្ទៃដីជាង ៦.០០០គីឡូម៉ែត្រក្រឡា ពីការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងខែកញ្ញានេះ នៅភាគខាងកើត និងភាគខាងត្បូង...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសរុស្ស៊ី បានធ្វើការបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា រុស្ស៊ី នៅតែធ្វើការទាមទារ ថាអ៊ុយក្រែនត្រូវតែទទួលយកការចុះចាញ់ នៅគ្រប់លក្ខខណ្ឌ ទាំងអស់។ សេចក្តីថ្លែងការណ៍ របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ី រូបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹង ការលើកឡើងរបស់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelenskyអំពីលទ្ធភាព...
បរទេស៖ មន្ត្រីការទូត របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះ បានដើរលើសបន្ទាត់ក្រហម ហើយជាមួយនឹងរុស្សី តាមរយៈការ បញ្ជូនអាវុធយ៉ាងច្រើន ឲ្យកងកម្លាំង នៃប្រទេសអ៊ុយក្រែន។ អគ្គរដ្ឋទូតរុស្សី ប្រចាំនៅក្នុងទីក្រុងប៊ែរឡាំង បានបញ្ជាក់ថាការសម្រេចចិត្ត បានធ្វើឲ្យខូចខាត ដល់ការខិតខំប្រឹងប្រែងផ្សះផ្សា អស់រយៈពេលជាច្រើន ទសវត្ស មកហើយ គិតចាប់តាំងតែពីសម័យសង្គ្រាមលោកលើកទី២...
គៀវ ៖ ការលុកលុយលើអ៊ុយក្រែន សង្រ្គាមបច្ចុប្បន្ននេះ កំពុងលាតត្រដាង តាមរបៀបដែលអ្នកជំនាញ មិនច្រើននោះទេ ដែលបានទាយទុក ជាមុនកាលពីក្នុងខែកុម្ភៈ ហើយច្បាស់ជាមិនមែនជាវិធី ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ចង់បាននោះទេ។ ចារកម្មលោកខាងលិច ប៉ាន់ប្រមាណថា រុស្ស៊ីបានទទួលរងការខាតបង់យ៉ាងច្រើន នៅក្នុងប្រទេសអ៊ុយក្រែន ទាំងសម្ភារៈយោធា និងកងទ័ព នេះបើយោងតាមការចុះផ្សាយ...