បរទេស៖ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីក្នុងតំបន់ថា យន្តហោះយោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃច័ន្ទចូលទៅក្នុងអគារ លំនៅដ្ឋានមួយនៅទីក្រុងកំពង់ផែ Yeysk ភាគខាងត្បូងនៃតំបន់ Krasnodar របស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មានរដ្ឋ RIA Novosti...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានអះអាងកាលពីថ្ងៃចន្ទថា រុស្ស៊ីចាត់ទុកតំបន់គ្រីមៀជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួន ហើយថាការប៉ុនប៉ងរបស់អ៊ុយក្រែន ឬលោកខាងលិចដើម្បីដណ្តើមយកឧបទ្វីបនេះអាចបញ្ចប់ដោយសង្គ្រាមនុយក្លេអ៊ែរ។ ខណៈពេលដែលលោក Musk ធ្លាប់បានដើរថយក្រោយលើការទាញការគាំទ្រផ្នែកបច្ចេកវិទ្យារបស់លោកសម្រាប់អ៊ុយក្រែន លោកបានទទូចដោយបានបង្កើតនូវភាពចម្រូងចម្រាសមួយថា តំបន់ គ្រីមៀ គឺជាប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧...
បរទេស ៖ រុស្ស៊ីគឺជាការគំរាមកំហែង ដ៏ធំដល់អង្គការណាតូ និងបណ្តាប្រទេស លោកខាងលិចទាំងអស់, នេះបើតាមអ្វី ដែលប្រធានសេវាព័ត៌មាន សន្តិសុខឆេក (BIS) លោក Michal Koudelka បានប្រាប់សមាជិកសភា របស់ប្រទេសនេះ កាលពីសប្តាហ៍មុន ។ កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងាររបស់លោក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ដោយដាក់ឈ្មោះថា រុស្ស៊ី...
គៀវ៖ អ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានដកកាំភ្លើងប្រឆាំងយន្តហោះ ដែលមានអាយុ ៧០ឆ្នាំចេញពីឃ្លាំងស្ដុក ដោយចំអកឱ្យប្រទេសនេះហាក់ដូចជាត្រូវងាកទៅរកអាវុធចាស់ៗ នៅក្នុងសង្គ្រាមដែលកំពុងបន្ត។ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ី កំពុងទទួលបានកាំភ្លើងប្រឆាំងយន្តហោះ AZP-57 ដែលមានអាយុ ៧០ឆ្នាំពីឃ្លាំងរបស់ខ្លួន” ហើយដោយមានការផ្គត់ផ្គង់ពីលោកខាងលិចបន្ថែមលើសពីប្រព័ន្ធ AZP-57 របស់រុស្ស៊ី អ៊ុយក្រែន មានទំនុកចិត្ដក្នុងការបោះជំហានទៅអនាគតលើសង្គ្រាមមួយនេះ”។ បណ្ដាញ ធ្វីតធឺ...
ភ្នំពេញ៖ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន លើកទី៨ ស្ដីពីស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធ នឹងប្រទេសអ៊ុយក្រែន គោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី និងទំនាក់ទំនងរវាងកម្ពុជា-រុស្ស៉ី ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយប្រើប្រាស់ភាសាអង់គ្លេស ៕
គៀវ៖ កងកម្លាំងរុស្ស៊ីបានវាយប្រហារ រដ្ឋធានីរបស់អ៊ុយក្រែន ជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ខណៈដែលយន្តហោះដ្រូនធុន kamikaze បានធ្លាក់មកលើទីក្រុងគៀវ ដោយបានបញ្ជូនអ្នកស្រុកប្រញាប់ប្រញាល់ ទៅកាន់ទីជម្រក ដែលមានសុវត្ថិភាព។ ដំណាក់កាលថ្មីនៃជម្លោះបានទាក់ទាញ ក្តីបារម្ភពីទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃចន្ទថា អាវុធ ដែលផលិតដោយអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ ទទួលបានការវាយប្រហារ ចម្ងាយឆ្ងាយពីជួរមុខបច្ចុប្បន្ននៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលប្រមូលផ្តុំគ្នា សម្រាប់កិច្ចប្រជុំកំពូលជាទៀងទាត់ បានថ្កោលទោសការវិវត្តនេះ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សមយុទ្ធយោធាមួយ ដែលរៀបចំឡើង ដោយអង្គការ គ្រប់គ្រងសន្ធិសញ្ញាសន្តិសុខ CSTO ឬ Collective Security Treaty Organizationគឺបានដំណើរការហើយ នៅក្នុងប្រទេស តាជីគីស្ថាន។ សមយុទ្ធយោធា ដែលមានឈ្មោះថា The Rubezh-2022...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអះអាងថារុស្ស៊ី ពិតជាបានធ្វើការដោះដូរ អ្នកទោសជាច្រើន ជាមួយនឹងប្រទេសអ៊ុយក្រែន ពិតមែនដោយក្នុងនោះ អ្នកទោស រុស្ស៊ី ប្រមាណជា១១០នាក់ បានធ្វើដំណើរត្រឡប់ពី អ៊ុយក្រែន មកវិញ។ ប្រភពដដែលបានបន្តទៀតថា ក្នុងចំណោមនោះ ពលរដ្ឋស៊ីវិល ប្រមាណជា៧២នាក់ ដែលសុទ្ធសឹងជាក្រុមអ្នកនេសាទ ហើយពួកគេត្រូវបានចាប់ខ្លួន ដោយអ៊ុយក្រែន តាំងតែពី...
ម៉ូស្គូ៖ អ្នកវិភាគរុស្ស៊ីលោក Igor Shishkin ថ្មីៗនេះបានស្នើឱ្យស្រោចអាវុធ លើសត្រូវរបស់សហរដ្ឋអាមេរិក ដើម្បីបង្ក “ការភ័យខ្លាច” និងដើម្បីបង្កើត “គ្រោះថ្នាក់” ដែលនឹងបង្ខំឱ្យសហរដ្ឋអាមេរិក ចរចាជាមួយរុស្ស៊ីនៅពេលនិយាយ អំពីការផ្តល់ជំនួយដល់ អ៊ុយក្រែន។ លោក Shishkin បានឲ្យដឹងក្នុងអំឡុង ពេលផ្នែកមួយនៅលើ កម្មវិធីទូរទស្សន៍រុស្ស៊ី ដែលរៀបចំដោយ Roman Babayan...
ម៉ូស្គូ៖ ក្រសួងការពារជាតិបេឡារុស្ស បានឲ្យដឹងថា ទាហានរុស្ស៊ីជិត ៩០០០នាក់ នឹងត្រូវឈរជើងនៅក្នុងប្រទេសនេះ ជាផ្នែកមួយនៃក្រុមកងកម្លាំងក្នុងតំបន់ ដើម្បីការពារព្រំដែនរបស់ខ្លួន។ លោក Valeriy Revenko ប្រធាននាយកដ្ឋានសហប្រតិបត្តិការ យោធាអន្តរជាតិរបស់ ក្រសួងបានសរសេរនៅលើ Twitter ថា “រថភ្លើងកងទ័ពដំបូងជាមួយទាហានរុស្ស៊ី ដែលជាផ្នែកមួយនៃ កងកម្លាំង បានចាប់ផ្តើមមកដល់ប្រទេសបេឡារុស្ស” ។ នៅក្នុងនោះដែរ...