ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ តាមរយៈការផ្គត់ផ្គង់ដ្រូនឲ្យរុស្សី

បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ថាអ៊ីរ៉ង់ បានបំពានទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៥ ជាមួយនឹងបណ្តាប្រទេសលោកខាង លិចតាមរយៈការលក់ដ្រូនប្រភេទ Kamikaze ទៅឲ្យរុស្សីទាំងដែលរដ្ឋាភិបាលក្រុងមូស្គូបានឆ្លើយតបថាវាគឺជាផលិតផលរបស់រុស្សី
ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសរុស្សី បានប្រើប្រាស់អាវុធទំនើបៗនិងស្វ័យប្រវត្តិជា ច្រើនក្នុងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដែលពាក់ព័ន្ធទៅនឹងវិស័យថាមពល ដែលភាគច្រើនត្រូវបានគេមើលឃើញថា គឺជាដ្រូនដែលអាចហោះបានក្នុងកម្រិតទាបនិងអាចបំផ្លាញប្រព័ន្ធរ៉ាដារបស់សត្រូវបានទៀតផង។

ក្នុងនោះផងដែរកាលពីថ្ងៃអង្គារម្សិលមិញ RT.com បានចេញផ្សាយថាអ៊ីរ៉ង់ក៏បានចេញមកបដិសេធទៅនឹងការចោទប្រកាន់ទាំងនេះ ហើយអ្នកនាំពាក្យរបស់វិមានក្រមឡាំង បានបន្ថែមថារុស្សី មិនដែលសូម្បីទទួលសំណើរក្នុងការពិចារណាប្រើប្រាស់ បច្ចេកវិទ្យាអាវុធរបស់អ៊ីរ៉ង់នោះដែរនាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top