ម៉ុស្គូ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នា “ជាគោលការណ៍” ស្តីពីការចូលរួមរបស់ អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហមក្នុងការជម្លៀសជនស៊ីវិល ចេញពីរោងចក្រដែក ដែលត្រូវឡោមព័ទ្ធនៅ Mariupol ចំពេលមានសង្រ្គាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ វាជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកអគ្គលេខាធិការទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបង្ក “ភាពតក់ស្លុតដ៏ធំមួយ” ដល់ទីផ្សារទំនិញ ដោយផ្លាស់ប្តូរគំរូពាណិជ្ជកម្ម ផលិតកម្ម និងការប្រើប្រាស់ជាសកល។ ការកើនឡើងនៃ តម្លៃថាមពលក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺជាការកើនឡើងដ៏ធំបំផុត ចាប់តាំងពីឆ្នាំ១៩៧៣ នេះបើយោងតាមរបាយការណ៍ ចុងក្រោយបំផុតធនាគារពិភពលោក WB ស្ដីពី Commodity...
Breaking: រុស្ស៊ី ប្រកាសដកខ្លួន ចេញសមាជិក អង្គការទេសចរណ៍ពិភពលោក (UNWTO- United Nations of World Tourism Organization), នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងវាយប្រហារពិភពលោក និងសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកទី៣ ព្រោះផលប៉ះពាល់វាធំធេងណាស់។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទស្តីពីការផ្គត់ផ្គង់អាវុធ និងឧបករណ៍យោធាឱ្យទីក្រុងគៀវ ក្នុងប្រទេសអាល្លឺម៉ង់ថា សហរដ្ឋអាមេរិកនៅតែកំពុងវិភាគឧប្បត្តិហេតុថ្មីៗ នៅក្នុងតំបន់បំបែកខ្លួនគឺ Transnistria ហើយមិនចង់ឃើញជម្លោះ ក្នុងប្រទេសអ៊ុយក្រែន “ហៀរ” ទៅកាន់តំបន់នេះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន “បានរៀបចំត្រូវគ្នាយ៉ាងទូលំទូលាយ” លើអ្វីដែលឧបករណ៍យោធា អ៊ុយក្រែន ជឿជាក់ថា ខ្លួនត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី...
តាមការផ្សាយដំណឹងឱ្យដឹងថា លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ស្ថានការណ៍រវាងរុស្ស៊ីនិងអ៊ុយក្រែន នាពេលបច្ចុប្បន្ន បាននិងកំពុងប្រឈមមុខ នឹងការគំរាមកំហែង ដ៏ពិតប្រាកដ ពីសង្គ្រាមលោកលើកទី៣។ជាការឆ្លើយតបនឹង សំណួររបស់អ្នកសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំកាលពីថ្ងៃទី ២៦ ខែមេសាថា ប្រទេសចិនសង្ឃឹមថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា លោក ប្លាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ដែលកំពុងបំពេញទស្សនកិច្ច នៅវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន ។ លោក ពូទីន...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុនថាមពលយក្ស របស់រុស្ស៊ី Gazprom បានប្រកាសបញ្ចប់ទៅនៃការ ផ្គត់ផ្គង់ហ្គាស ទៅឲ្យប្រទេសប៊ុលហ្គារី ហើយចាប់ពីថ្ងៃពុធនេះ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយពីសំណាក់រដ្ឋមន្ត្រី ក្រសួងកិច្ចការងារថាមពល ហើយការប្រកាសនេះ ធ្វើឡើងផងដែរនៅក្រោយបន្តិចរុស្ស៊ី បានប្រកាសផ្តាច់ការផ្គត់ផ្គង់ហ្គាសទៅឲ្យប្រទេសប៉ូឡូញផងដែរ ដោយសារតែប្រទេសទាំងពីរ មិនយល់ព្រមទូទាត់លុយ ជាលុយរូបលឬ...
បរទេស៖ rt.com បានចេញផ្សាយឲ្យដឹងថា ក្រុមហ៊ុនថាមពលរដ្ឋ របស់ប្រទេសប៉ូឡូញ PGNiG កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងហើយថា ក្រុមហ៊ុនថាមពល របស់រុស្ស៊ី Gazprom នឹងត្រូវបានកាត់ផ្តាច់ចេញ ពីខ្សែសង្វាក់ផ្គត់ផ្គង់ នៃកុងត្រា ដែលមានឈ្មោះថា Yamal ចាប់ពីថ្ងៃពុធតទៅ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនប៉ូឡូញមួយនេះ បានឲ្យដឹងបែបនេះថា៖ Gazprom បានជូនដំណឹង...