ព័ត៌មានអន្តរជាតិ

១០ថ្ងៃកន្លងមកនេះ ទាហានស៊ីឈ្នួលបរទេស ១៧០នាក់ត្រូវបានសម្លាប់, ៩៩ នាក់បានបដិសេធមិនចូលរួមក្នុងការប្រយុទ្ធ និងចាកចេញពីទឹកដីនៃអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃអង្គារថា ទាហានស៊ីឈ្នួល បរទេសជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលដប់ថ្ងៃកន្លងមកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ របស់ក្រសួង លោក Shoigu បាននិយាយថា “ជាលទ្ធផលនៃការវាយលុកប្រកបដោយជោគជ័យ” ដោយកង កម្លាំង សាធារណៈរដ្ឋ Donbass និងរុស្ស៊ី “ចំនួនទាហានស៊ីឈ្នួលបរទេស និងបុគ្គលិកនៃក្រុមហ៊ុនយោធា ឯកជនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសបានថយចុះ” ។

លោកបាននិយាយថា “ក្នុងរយៈពេល 10 ថ្ងៃកន្លងមកនេះ ទាហានស៊ីឈ្នួលបរទេស 170 នាក់ត្រូវបានសម្លាប់, 99 នាក់បានបដិសេធមិនចូលរួមក្នុងការប្រយុទ្ធ និងចាកចេញពីទឹកដីនៃប្រទេសអ៊ុយក្រែន” ។

កាលពីព្រឹកថ្ងៃអង្គារ លោក Damien Magrou អ្នកនាំពាក្យសម្រាប់កងពលអន្តរជាតិការពារដែនដីអ៊ុយក្រែន ដែលជាអង្គភាពយោធាបរទេសដែលបង្កើតឡើងកាលពីចុងខែកុម្ភៈ ដោយរដ្ឋាភិបាលអ៊ុយក្រែន តាមសំណើរ បស់ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ថា អ្នកចម្បាំងជនជាតិបារាំង ម្នាក់មានឈ្មោះថា Adrien D. ត្រូវបានសម្លាប់នៅក្នុងតំបន់ Kharkov ៕

ប្រែសម្រួលៈ ណៃ តុលា

To Top