បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា កតិកាសញ្ញាដែលបានចុះហត្ថលេខាថ្មីរវាងទីក្រុង Warsaw និងទីក្រុង Kiev មានបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យ ប៉ូឡូញបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅក្នុងដែនអាកាសអ៊ុយក្រែន បាន។ លោក Zelensky បាននិយាយបែបនេះនៅក្នុងទីក្រុង Warsaw កាលពីថ្ងៃចន្ទ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង...
ASTANA៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមផលិតមីស៊ីលដែលអាចបាញ់បានរយៈចម្ងាយខ្លី និងមធ្យម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ។ លោក ពូទីន បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការ (UN) នៃអង្គការសហប្រតិបត្តិការសៀងហៃ ( Shanghai Cooperation Organization)នៅឯ Astana យ៉ាងដូច្នេះថា...
បរទេស ៖ រុស្ស៊ីបានអះអាងពីការប្រើមីស៊ីលយុទ្ធសាស្ត្រជាលើកទីបីវាយប្រហារ ដោយជោគជ័យ ទៅលើអាកាសយានដ្ឋានអ៊ុយក្រែនក្នុងសប្តាហ៍នេះ ដោយយន្តហោះចម្បាំង MiG-29 ត្រូវបានគេនិយាយថា ត្រូវបានគេកម្ទេចចោល នៅលើដីក្នុងតំបន់ Dnepropetrovsk។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីរាយការណ៍ចុងក្រោយពីការវាយប្រហារដោយមីស៊ីល Iskander ទៅលើអាកាសយានដ្ឋាន Dolgintsovo ដែលស្ថិតនៅចម្ងាយប្រហែល...
កាហ្សាក់ស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងឡើងវិញនូវការរួបរួម របស់ពួកគេក្នុងការទប់ទល់ នឹងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅខាងក្រៅនៃ កិច្ចប្រជុំកំពូលក្នុងតំបន់ ក្នុងប្រទេសកាហ្សាក់ស្ថាន។ លោក ពូទីន បានប្រាប់លោក ស៊ី ថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនគឺជា “កត្តាស្ថិរភាពដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ”...
ម៉ូស្គូៈ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចេញការហាមឃាត់ការចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន ៩៩នាក់ ដែលជាវិធានការតបតវិញលើរដ្ឋាភិបាលកាណាដា។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសរុស្ស៊ីដាក់បម្រាមចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន ៩៩នាក់ ដែលពាក់ព័ន្ធនឹងការលម្អិត និងការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ទីក្រុងអូតាវ៉ា ជាវិធានការតបត” ។ ក្រសួងបានបន្ថែមថា ការហាមប្រាមនេះ មិនសំដៅទៅលើប្រជាជនកាណាដាធម្មតានោះទេ ព្រោះវាអាចបែងចែកឥស្សរជន នយោបាយបច្ចុប្បន្នរបស់ប្រទេសកាណាដា ជាមួយនឹងប្រជាជនកាណាដា ៕ប្រែសម្រួល ឈូក បូរ៉ា
ម៉ូស្គូ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រុស្ស៊ី បានឲ្យដឹងថា កាលពីថ្ងៃសុក្រ លោក Andrei Belousov រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាឱ្យបុគ្គលិកទូទៅ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ស្នើឲ្យមានផែនការឆ្លើយតប ទៅនឹងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក នៅលើសមុទ្រខ្មៅ ។ ក្រសួងខាងលើបានគូសបញ្ជាក់ពីការកើនឡើងនៃភាពញឹកញាប់នៃការហោះហើរយន្តហោះគ្មានមនុស្សបើកជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅលើដែនសមុទ្រខ្មៅ ដែលកំពុងធ្វើការ ឈ្លបយកការណ៍ និងកំណត់គោលដៅសម្រាប់សព្វាវុធ ដែលមានភាពជាក់លាក់ខ្ពស់ដែលផ្គត់ផ្គង់ដល់ កងកម្លាំងអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីអាចបន្តការផលិតឡើងវិញ និងការដាក់ពង្រាយជាសាកល នៃមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីដែលមាន មូលដ្ឋានលើដីនោះឡើងវិញ។ អាវុធប្រភេទនេះ ដើមឡើយត្រូវបានកម្រិតដោយសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលបានដួលរលំនៅឆ្នាំ ២០១៩ ប៉ុន្តែរុស្ស៊ីបានជ្រើសរើសមិនផលិត ឬដាក់ពង្រាយអាវុធបែបនេះ សូម្បីតែបន្ទាប់ពីការដួលរលំ...
បរទេស៖ ទីក្រុងមូស្គូបានសន្យា “គាំទ្រដោយមិនងាករេ” សម្រាប់ប្រធានាធិបតីបូលីវី លោក Luis Arce បន្ទាប់ពីរដ្ឋាភិបាលរបស់លោក បានប្រឈមមុខនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារដោយយោធាកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប៉ះបោរនៃក្រុមនយោបាយ មានអាវុធដែលបរាជ័យ បានដឹកនាំដោយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ គឺឧត្តមសេនីយ Juan Jose...
បរទេស៖ អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងស្ទើរតែទាំងអស់នៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅពេលយប់ ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ២៣ គ្រឿង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលសរុបចំនួន ៦ គ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីគោលដៅនៃការវាយប្រហារនោះទេ។ របាយការណ៍ពីមន្ត្រីក្នុងតំបន់បានបង្ហាញថា រុស្ស៊ីបានបាញ់មីស៊ីល...
បរទេស៖ ទីប្រឹក្សាហិរញ្ញវត្ថុដែលមាន មូលដ្ឋាននៅទីក្រុងហុងកុង Angelo Giuliano បានប្រាប់ RT ថា ផែនការរបស់សហភាពអឺរ៉ុបក្នុងការ ទាញយកប្រាក់ចំណេញពីទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបានបង្កក ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន គឺកំពុងផ្តល់អត្ថប្រយោជន៍ដល់ ក្រុមហ៊ុនផលិតអាវុធលោកខាងលិច និងមិនមែនប្រជាជន នៃប្រទេសអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...