ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញគ្រូឧទ្ទេសអនុវត្តអនុសាសន៍សម្តេចធិបតី ឱ្យបានជោគជ័យលើការបណ្តុះបណ្តាល ជំនាញបច្ចេកទេសដល់ សិក្ខាកាមក្រោមពាក្យស្លោក “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។...