ព័ត៌មានជាតិ
វិវាទនៅរោងចក្រ ឡឺក្រោន ស៊ូ ត្រូវបានដោះស្រាយបញ្ចប់ ដោយគ្រប់ភាគីសប្បាយចិត្ត និងស្រុះស្រួលគ្នា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្រេចដោយជោគជ័យក្នុងការសម្របសម្រួលវិវាទនៅរោងចក្រ ឡឺ ក្រោន ស៊ូ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមដោយគ្រប់ភាគីសប្បាយចិត្ត និងរីករាយជាមួយដំណោះស្រាយដោយកម្មករទទួលបានផ្អែកទៅតាមច្បាប់។ លោក...