ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារមកលើ តំបន់ភាគខាងលិចនៃប្រទេសហ្វីលីពីន ។ យោងតាមការផ្សព្វផ្សាយរបស់ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា នៅវេលាម៉ោង១៨និង៥៨នាទីម៉ោងសកល មានគ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ វាយប្រហារនៅចម្ងាយ២៤គីឡូម៉ែត្រ ភាគខាងលិចឈៀងពាយព្យនៃខេត្ត Batiano ប្រទេសហ្វីលីពីន...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក មិនមានផែនការបច្ចុប្បន្នបញ្ជូនបុគ្គលិកយោធាអាមេរិក ទៅកាន់ប្រទេសហៃទី ក្រោយគ្រោះរញ្ជួយដីមួយ សម្លាប់មនុស្សតិចបំផុត១.៤០០នាក់។ លោក Jake Sullivan បាននិយាយប្រាប់អ្នកសារព័ត៌មានថា វាលឿនហួសពេក ក្នុងការវាយតម្លៃពីផលប៉ះពាល់នៃគ្រោះរញ្ជួយដី លើដំណើរការនយោបាយរបស់ប្រទេសហៃទី ហើយមន្ត្រីសហរដ្ឋអាមេរិក កំពុងតែធ្វើការវាយតម្លៃចំពោះរឿងនោះ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧៦ ខែមិថុនា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិ ទ្រង់ទ្រាយតូច ដែលបង្កឲ្យមានការខូចខាតផ្ទះជាច្រើនខ្នង និងបង្ខំឲ្យពលរដ្ឋជាច្រើននាក់ជម្លៀសខ្លួនចេញពីផ្ទះសម្បែង នៅកោះ Seram ខេត្ត Maluku នៅក្នុងប្រទេសឥណ្ឌូស៊ី ។ ខ្សែវីដេអូមួយបានបញ្ជូនមកដល់ទីភ្នាក់ងារស៊ិនហួ បានបង្ហាញថា ទឹកសមុទ្រមានកម្ពស់មិនតិចជាង១ម៉ែត្រនោះទេ ដែលបានហូរចូលតំបន់ឆ្នេរសមុទ្រ នៅក្នុងស្រុក...