ព័ត៌មានអន្តរជាតិ

អាមេរិក គ្មានគម្រោងបញ្ជូនយោធា ទៅប្រទេសហៃទី

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក មិនមានផែនការបច្ចុប្បន្នបញ្ជូនបុគ្គលិកយោធាអាមេរិក ទៅកាន់ប្រទេសហៃទី ក្រោយគ្រោះរញ្ជួយដីមួយ សម្លាប់មនុស្សតិចបំផុត១.៤០០នាក់។


លោក Jake Sullivan បាននិយាយប្រាប់អ្នកសារព័ត៌មានថា វាលឿនហួសពេក ក្នុងការវាយតម្លៃពីផលប៉ះពាល់នៃគ្រោះរញ្ជួយដី លើដំណើរការនយោបាយរបស់ប្រទេសហៃទី ហើយមន្ត្រីសហរដ្ឋអាមេរិក កំពុងតែធ្វើការវាយតម្លៃចំពោះរឿងនោះ។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo New ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិករូបនេះ បាននិយាយថា ការផ្តោតចម្បងនាពេលបច្ចុប្បន្ននេះ គឺទទួលបានក្រុមការងារពីទីភ្នាក់ងារអាមេរិក ទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ។


លោក Jake Sullivan បានមានប្រសាសន៍ប្រាប់បន្តទៀតយ៉ាងដូច្នេះថា កងអង្គភាពការពារដែនសមុទ្រអាមេរិក និងទីបញ្ជាការភាគខាងត្បូងអាមេរិក កំពុងតែធ្វើការផ្តល់នូវការគាំទ្រផ្នែកដឹកជញ្ជូន សម្រាប់ការឆ្លើយតបគ្រាអាសន្ន៕


ប្រែសម្រួល៖ប៉ាង កុង

To Top