ព័ត៌មានអន្តរជាតិ
កម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា បង្កើតកម្លាំងការពារប្រជាជន
រ៉ង់ហ្គូន៖ រដ្ឋាភិបាលប៉ារ៉ាឡែល បានបង្កើតឡើងដោយកងកម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា ដើម្បីប្រកួតប្រជែងជាមួយរបបយោធា ដែលកំពុងកាន់អំណាច បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានបង្កើតនូវអ្វីដែលគេហៅថា “កម្លាំងការពារប្រជាជន” ។ រដ្ឋាភិបាលរួបរួមជាតិបានឲ្យដឹងថា កម្លាំងការពារជាតិមាន គោលបំណងការពារអ្នកគាំទ្រ និងអ្នកដទៃទៀតពី អំពើហឹង្សាដោយពួកយោធា ប៉ុន្តែមិនបាននិយាយថា តើវានឹងចូលរួមក្នុងការតស៊ូប្រដាប់អាវុធ ជាមួយយោធាដោយស្មោះត្រង់នោះទេ ។ យោងតាមការចុះផ្សាយរបស់...