ភ្នំពេញ៖ ប្រតិបត្តិការរុករកសពដែលបាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបិទបញ្ចប់ហើយ ខណៈសពក្មេងប្រុសម្នាក់ចុងក្រោយ ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។ នេះបេីយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ដោយមានសិស្សានុសិស្សឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ក្នុងឧបទ្ទវហេតុនេះ បណ្ដាលឱ្យសិស្ស១១នាក់ស្លាប់ និង៤នាក់ត្រូវបានសង្រ្គោះ៕
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ជាតំណាងចុះតាមខ្នងផ្ទះគ្រួសារសពទាំង១១នាក់ ដោយក្នុង១សពទទួលការ ឧបត្ថម្ភពីសម្តេច ២០លានរៀល និងលោកស្រី ឃួន សុដារី ឧបត្ថម្ភ១០០០ដុល្លារ ក្នុង១សព ព្រមទាំងលោក ហេង រតនា ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង១សព។ នេះបើស្នងការខេត្តកណ្តាល...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ការស្រាវជ្រាវរុករកជួយសង្គ្រោះ ជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) រកឃើញចំនួន ១០នាក់ ស្លាប់ ៦នាក់ (ស្រី១នាក់)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ តុលា នេះ បានឱ្យដឹងថា មកដល់ពេលនេះ បានរកឃើញសពជនរងគ្រោះចំនួន...