យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានចាប់ផ្តើមជម្លៀសប្រជាជន នៅភាគខាងជើងកាលពីថ្ងៃចន្ទ ចំពេលមានជម្លោះកាន់តែខ្លាំងឡើង ជាមួយក្រុមយោធាហេសបូឡា របស់ប្រទេសលីបង់ នៅក្នុងតំបន់ព្រំដែន។ ព្រំដែនអ៊ីស្រាអ៊ែល-លីបង់ បានឃើញការកើនឡើងនៃ ភាពតានតឹងចាប់តាំងពីសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡា បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ ទៅលើទីតាំងយោធាអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រដល់ការវាយលុកដោយ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្គាហ្សា (ហាម៉ាស) លើអ៊ីស្រាអែលកាល ពីថ្ងៃទី០៧...
បរទេស ៖កងកម្លាំងយោធា នៃប្រទេសអ៊ីស្រាអ៊ែល IDF បានប្រកាសកាលពីថ្ងៃអាទិត្យថាពួកគេបានបើកការបាញ់គ្រាប់កាំភ្លើងធំទៅលើទឹកដីរបស់ប្រទេសលីបង់វិញជាការឆ្លើយតបទៅនឹងការវាយប្រហារជាច្រើនដងនៅតាមតំបន់ព្រំដែនជាមួយគ្នា។ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយគ្រាប់ផ្លោងជាច្រើនដងត្រូវបានគេរាយការណ៍មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនផ្សេងទៀតបានបើកការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង និងមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។ កងទ័ពអ៊ីស្រាអ៊ែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយកាសែត Times of Israel ថា៖IDF បានកំពុងចាត់វិធានការរៀបចំសម្រាប់លទ្ធភាពប្រភេទនេះ ហើយនឹងបន្តប្រតិបត្តិការនៅគ្រប់តំបន់ និងគ្រប់ពេលវេលាចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលអ៊ីស្រាអែល ។ គ្រាប់ផ្លោងដែលត្រូវបានបាញ់ចេញពីទឹកដីលីបង់មុននេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងយោធាអ៊ីស្រាអែលមួយនៅក្នុងកសិដ្ឋាន Shebaa...
បេរ៉ូត៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា បញ្ជាការកងទ័ពរបស់ប្រទេសលីបង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងទ័ពលីបង់បានរារាំងជនជាតិស៊ីរីប្រមាណ៧០០នាក់ពីការចូលមកក្នុងប្រទេសលីបង់ដោយខុសច្បាប់ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ ។បញ្ជាការខាងលើបានបញ្ជាក់ថា ជនជាតិស៊ីរី ទាំងនោះត្រូវបានស្ទាក់ចាប់នៅតាមព្រំដែនរវាងប្រទេសលីបង់ និងស៊ីរី តាមកាលបរិច្ឆេទផ្សេងៗគ្នាកាលពីសប្តាហ៍មុន ។ កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់ បាននឹងកំពុងព្យាយាមបង្ក្រាបការរត់ពន្ធមនុស្សនៅតំបន់ព្រំដែនជាមួយប្រទេសស៊ីរី ខណៈដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកលើលំហូរជនភៀសខ្លួនស៊ីរី ។គួរបញ្ជាក់ថា ជនភៀសខ្លួនស៊ីរីប្រមាណ១,៥លាននាក់ដែលរស់នៅក្នុងព្រំដែនរបស់ខ្លួន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់លីបង់ ហើយវត្តមានដ៏ធំ...
លីបង់៖ ប្រទេសលីបង់ បានស្ថិតក្នុងស្ថានភាព ខ្វះអំណាចមួយទៀត ខណៈដែលលោក Michel Aoun បានចាកចេញពីវិមានប្រធានាធិបតី ប៉ុន្តែសភាមិនទាន់សម្រេចអំពីអ្នកស្នងតំណែង របស់លោកនៅឡើយ។ មេដឹកនាំដែលបែកបាក់គ្នាអាយុ ៨៩ ឆ្នាំរូបនេះបានចុះហត្ថលេខា លើក្រឹត្យទទួលយកការលាលែង ពីតំណែងរបស់រដ្ឋាភិបាលមួយថ្ងៃមុនពេលផុតអាណត្តិរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ លោកបានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “ព្រឹកនេះ ខ្ញុំបានផ្ញើលិខិតមួយច្បាប់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញបញ្ជាក់ដាក់ទ័ព នៅក្នុងកម្រិតត្រៀមខ្លួនបំផុត ជាមួយនឹងព្រំដែន រវាងប្រទេសលីបង់ក្រោយ បានបដិសេធមិនព្រមទទួលយក សំណើរសម្របសម្រួលពីអាមេរិក ចំពោះបញ្ហាព្រំដែនរវាងគ្នា និងជាពិសេសទៅលើព្រំដែន នៃប្លុកប្រេងដែលភាគីទាំងពីរ បានព្យាយាមកេងចំណេញ លើគ្នាទៅវិញទៅមកនោះ។ បន្ទាប់ពីបានពិភាក្សា ជាមួយនឹងក្រុមការងារគ្រប់ជាន់ថ្នាក់ ហើយនោះលោករដ្ឋមន្ត្រី Gantz បានសម្រេចចិត្តដាក់...
បរទេស ៖ ក្រសួងការបរទេសលីបង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ បានថ្កោលទោស ការវាយប្រហារដោយកាំជ្រួចរបស់អ៊ីស្រាអែល ទៅលើអាកាសយានដ្ឋាន អន្តរជាតិដាម៉ាស់ ក្នុងរដ្ឋធានីស៊ីរី ដែលបានធ្វើឱ្យខូចខាតដល់កន្លែង និងបង្ខំឱ្យជើង ហោះហើរត្រូវផ្អាក ។ ក្រសួងបានឲ្យដឹងថា ការវាយប្រហារ បានកំណត់គោលដៅលើទីតាំង ជនស៊ីវិលដ៏សំខាន់មួយ ដោយហៅវាថាជា “ការបញ្ជាក់ពីភាពឈ្លានពាន...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យប្រទេសលីបង់បង្កើត “រដ្ឋាភិបាលរួមបញ្ចូល” ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច របស់ប្រទេស បន្ទាប់ពីប្រទេសនេះបានរៀបចំ ការបោះឆ្នោតកាលពីចុងសប្តាហ៍។ ខណៈដែលលទ្ធផលមួយផ្នែក ដែលត្រូវបានប្រកាសដោយ ក្រសួងមហាផ្ទៃរបស់ប្រទេសលីបង់បានស្នើថា សម្ព័ន្ធមិត្តរបស់ហេសបូឡា បានបាត់បង់អាសនៈ នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ លោក Guterres បានលើកឡើងថា មេដឹកនាំនយោបាយរបស់ប្រទេសលីបង់ ត្រូវតែ...
ភ្នំពេញ ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងការពារជាតិ បានបន្តបញ្ជូនកម្លាំង កងវិស្វកម្មពហុជំនាញ ចំនួន១៨៤នាក់ (នារី២៩នាក់) ទៅប្តូរវេនកម្លាំងចប់អាណត្តិ បេសកកម្ម នៅសាធារណរដ្ឋលីបង់ និងកម្លាំងកងវិស្វកម្មសំណង់ ចំនួន ២១៩នាក់(នារី ២៨នាក់) ទៅប្ដូរវេន នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ។ បច្ចុប្បន្នកម្លាំង កងយោធពលខេមរភូមិន្ទ...
បរទេស៖ រដ្ឋបាលរបស់លោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចុះបញ្ជីខ្មៅបុរសលីបង់៣រូប ដោយចោទប្រកាន់ពីបទធ្វើជាហិរញ្ញិកឲ្យដល់ពួកហេស៍ប៊ូឡា និងក្រុមហ៊ុនទេសចរណ៍មួយ ដែលជាជាម្ចាស់និងធ្វើប្រតិបត្តិការ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានកំណត់ឈ្មោះលោក Adel Diab លោក Ali Mohamad Daoun និងលោក Jihad Salem...
បរទេស៖យោងតាមការប្រកាសដោយក្រសួងកិច្ចការងារឧស្សាហកម្មនៃប្រទេសលីបង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសលីបង់និងប្រទេសអ៊ីរ៉ាក់បានឈានទៅដល់ការចុះកុងត្រាលើកិច្ចព្រមព្រៀងយោគយល់គ្នា MoU ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រប់វ័ស័យ។ MoU ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ាក់លោក Manhal Aziz al Khabbaz និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលីបង់លោក George Bouchikian ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រសួងបានបញ្ជាក់ថា MoU គឺមានបំនងសំខាន់ក្នុងការកែលំអកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរនិងជាពិសេសរៀបចំឲ្យមាននូវក្រុមការងារវិនិយោគរួមរវាងគ្នានាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី