ព័ត៌មានអន្តរជាតិ
អាមេរិក លួចយកធនធានធម្មជាតិរបស់ស៊ីរី ហើយថែមទាំងដាក់ទណ្ឌកម្មខុសច្បាបទៀត
ដាម៉ាស់៖ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយដែលបានផ្សាយឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងលួចធនធានធម្មជាតិពីប្រទេសស៊ីរី និងដាក់ទណ្ឌកម្មខុសច្បាប់លើប្រទេសនេះថែមទៀត។ លោក Mekdad បានប្រាប់ទូរទស្សន៍ជាតិថា កងកម្លាំងសហរដ្ឋអាមេរិក ដោយមានជំនួយពីកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅតែបន្តលួចប្រេងស៊ីរី ស្រូវសាលី និងកប្បាស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានឲ្យដឹងថា SDF ដោយមានជំនួយពីកងកម្លាំងសហរដ្ឋអាមេរិក កំពុងចាប់មនុស្ស...