ព័ត៌មានអន្តរជាតិ

អាមេរិក លួចយកធនធានធម្មជាតិរបស់ស៊ីរី ហើយថែមទាំងដាក់ទណ្ឌកម្មខុសច្បាបទៀត

ដាម៉ាស់៖ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយដែលបានផ្សាយឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងលួចធនធានធម្មជាតិពីប្រទេសស៊ីរី និងដាក់ទណ្ឌកម្មខុសច្បាប់លើប្រទេសនេះថែមទៀត។

លោក Mekdad បានប្រាប់ទូរទស្សន៍ជាតិថា កងកម្លាំងសហរដ្ឋអាមេរិក ដោយមានជំនួយពីកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅតែបន្តលួចប្រេងស៊ីរី ស្រូវសាលី និងកប្បាស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានឲ្យដឹងថា SDF ដោយមានជំនួយពីកងកម្លាំងសហរដ្ឋអាមេរិក កំពុងចាប់មនុស្ស ៦ម៉ឺននាក់នៅក្នុងជំរុំជនភៀសខ្លួន al-Hol នៅភាគឦសានប្រទេសស៊ីរី ដោយកត់​សម្គាល់ថា SDF កំពុងលួចជំនួយដែលផ្ញើទៅជនភៀសខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ទន្ទឹមនឹងនោះ លោក Mekdad បានអះអាងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសស៊ីរី គឺជា “ខុសច្បាប់” ហើយមានគោលបំណងធ្វើឱ្យប្រទេសនេះអស្ថិរភាព៕

ដោយ ឈូក បូរ៉ា

To Top
×