ព័ត៌មានជាតិ
រដ្ឋបាលជលផល ប្រកាសយក ភូមិព្រៃស្នួល ធ្វើជាគំរូទូទាំងប្រទេស សម្រាប់ការអភិរក្ស និងចូលរួមថែរក្សាការពារ ពូជត្រី (Video)
ភ្នំពេញ៖ លោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា នឹងយកភូមិព្រៃស្នួល ធ្វើជាគំរូទូទាំងប្រទេស សម្រាប់ការអភិរក្ស និងចូលរួមថែរក្សាការពារពូជត្រី។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសលោកអគ្គនាយក អញ្ជើញក្នុងពិធីលែងកូនត្រី ប្រមាណជាង១មឺុនក្បាល (ប្រភេទត្រីឆ្ពិននិងត្រីព្រលូង) នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង...