បរទេស៖ មន្ត្រីលោកខាងលិចកំពុងពិភាក្សា អំពីលទ្ធភាពក្នុងការដក ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ចេញពីអំណាច នេះបើយោងតាមប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីឬSVRលោក Sergey Naryshkin បានអះអាងកាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារចារកម្មបានគូសបញ្ជាក់ អំពីហេតុផលជាច្រើនដែលលោក Zelensky ត្រូវបានគេមើលឃើញថាមិនចង់បាន ដែលសំខាន់បំផុតនោះ គឺការខ្វះភាពបត់បែនរបស់គាត់ទាក់ទងនឹង ផលប្រយោជន៍របស់លោកខាងលិចផងដែរ។ យោងតាមប្រធាន SVR លោកខាងលិចជឿថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំលោកខាងលិចកាន់តែច្រើនឡើងៗ តាមសេចក្តីរាយការណ៍បានទទួលស្គាល់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងអាចអូសបន្លាយរយៈពេលប្រាំឆ្នាំទៀត នៅក្នុងរូបភាពនៃភាពទាល់ច្រកដែល ភាគីទាំងសងខាងមិនអាចបំបែកបាន។ កាសែតThe Economist បានរាយការណ៍កាលពីថ្ងៃអង្គារថា ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានត្រៀមខ្លួនដើម្បី ផ្តល់ឱ្យនូវសញ្ញាណាមួយដែលថា ជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះនោះទេ។ប្រភពដដែលបាននិយាយទៀតថា វិបត្តិនេះបានធ្វើឱ្យមានភាពតានតឹងដល់ សមត្ថភាពយោធារបស់ប្រទេសលោកខាងលិច ចំពេលមានការតស៊ូដើម្បីផលិត គ្រាប់កាំភ្លើងធំឱ្យបានគ្រប់គ្រាន់ ហើយសង្គ្រាមអ៊ីស្រាអែល...
បរទេស៖ ថ្មីៗនេះ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានចេញផ្សាយការស្ទង់មតិ ដ៏ទូលំទូលាយមួយរបស់ប្រទេសចំនួន ២៤ ទាក់ទងនឹងមតិរបស់ពួកគេ ចំពោះសហរដ្ឋអាមេរិក និងចិន។ ការស្ទង់មតិទាំងនេះគឺជាការអនុវត្តជាប្រចាំ ហើយល្អសម្រាប់ការត្រួតពិនិត្យ ការផ្លាស់ប្តូរមតិសាធារណៈទាក់ទងនឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាការពិតណាស់...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្តល់យោបល់ថា ទាហានលោកខាងលិចដែល ដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាក់ស្តែងដើម្បីប្រយុទ្ធជាមួយក្រុមភេរវករ ដែលនៅសេសសល់របស់រដ្ឋឥស្លាម (IS ដែលពីមុនជា ISIS) គួរតែត្រូវបានរៀបចំឡើងវិញដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័រ កាលពីថ្ងៃអាទិត្យថា ការធានាការគាំទ្រផ្នែកហិរញ្ញវត្ថុ កាន់តែមានភាពលំបាកឡើង សម្រាប់រដ្ឋាភិបាទីក្រុងគៀវ ខណៈដែលអ្នកគាំទ្រលោកខាងលិច របស់ប្រទេសនេះបានផ្លាស់ប្តូរការយកចិត្តទុកដាក់ របស់ពួកគេចំពោះបញ្ហាក្នុងស្រុក និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនៅទីនេះ។ ថ្លែងនៅខាងក្រៅកិច្ចប្រជុំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF និងធនាគារពិភពលោកនៅទីក្រុង Marrakech លោក Sergey Marchenko...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកខាងលិចបានត្រឹមបរាជ័យ នៅក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីស្វែងរកដំណោះស្រាយ ឲ្យជម្លោះនៅអ៊ុយក្រែនហើយ សូម្បីតែបន្តិចក៏មិនមាននោះដែរ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ក្នុងពេលដែលលោកកំពុងដឹកនាំ ក្រុមគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។ ក្នុងនោះផងដែរលោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំង...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ុយក្រែនបានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួនដោយបានបង្ហាញអំពីភាពខ្វះចន្លោះ នៃការរីកចម្រើនលើការបង្កើតសាលាក្តីអន្តរជាតិមួយ ដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ី និងលើការផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនោះ ។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស បានថ្លែងដោយសំដៅដល់សាលាក្តីមួយថា “ជាអកុសល យើងស្ថិតនៅក្នុងប្រភេទនៃភាពជាប់គាំងលើទាំង២ ដោយសារយើងមានការបែងចែកលើបញ្ហាទី១...
បរទេស៖ បណ្តាក្រុមប្រទេស BRICS មិនបានព្យាយាមក្នុងការប្រកួតប្រជែងឬប្រឆាំងជាមួយនឹងប្រជាជាតិ ឬក្រុមប្រទេសណាមួយឡើយ ប៉ុន្តែបែរជាជួបបញ្ហាប្រឈមជាមួយនឹងបណ្តាប្រទេសលោកខាងលិច ដេលកំពុងព្យាយាមរារាំងពិភពលោក មិនឲ្យចាកចេញពីទំរង់បែបប៉ូលតែមួយទៅវិញ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីរុស្សី Vladimir Putin និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថា BRICS បានខិតខំប្រឹងប្រែងដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដោយផ្អែកលើពហុប៉ូលមាន រវាងគូប្រជែងដែលមិនអាចផ្សះផ្សាបាន ប៉ុន្តែលោកខាងលិចមានបំណងចង់បន្ថយដំណើរការ និងរារាំងការបង្កើតមជ្ឈមណ្ឌលថ្មី និងឯករាជ្យ នៃការអភិវឌ្ឍន៍...
បរទេស៖ អគ្គរដ្ឋទូតរបស់ប្រទេសអាហ្វ្រិក ប្រចាំនៅអង្កការ BRICS លោក Anil Sooklal បានធ្វើការលើកឡើងដោយពន្យល់បដិសេធប្លុក BRICS មិនមែនបង្កើតឡើងក្នុងគោលបំណង ដើម្បីប្រកួតប្រជែងជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិចដូចជា G7 អ្វីនោះទេ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក Anil បានធ្វើឡើងនៅក្នុងកិច្ចប្រជុំនិងវេទិកាពាណិជ្ជកម្មវិនិយោគរបស់ BRICS កាលពីដើមសប្តាហ៍កន្លងមកនេះនៅក្នុងទីក្រុង Johannesburg ហើយបញ្ជាក់យ៉ាងច្បាស់ថា...
បរទេស៖ យោងតាមការលើកឡើងដោយប្រធានផ្នែកសន្តិសុខជាតិ និងក្រុមប្រឹក្សាការពារជាតិ នៃប្រទេសអ៊ុយក្រែន លោក Aleksey Danilov បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគៀវ មកទល់ពេលនេះ គឺមិនបានទទួលរងសំពាធណាមួយពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តឡើយក្នុងករណី ដែលមានកិច្ចពិភាក្សាដើម្បីសន្តិភាពណាមួយកើតឡើងជាមួយ នឹងរដ្ឋាភិបាលទីក្រុងមូស្គូ។ អត្ថបទដែលត្រូវបានចេញផ្សាយដោយ RT បានសរសេរទៀតថាអជ្ញាធររបស់អ៊ុយក្រែន នឹងធ្វើការងារព្រមទាំងធ្វើការសម្រេចចិត្ត លើកិច្ចព្រមព្រៀងទាំងអស់ដោយខ្លួនឯងចំពោះកិច្ចប្រជុំណាមួយ ដែលអាចធ្វើឡើងជាមួយនឹងរុស្សី។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថា របាយការណ៍ទាំងឡាយដែលសរសេរថារដ្ឋាភិបាលទីក្រុងគៀវ...