ព័ត៌មានជាតិ
មេបញ្ជាការយោធភូមិភាគទី៥ បញ្ជាឲ្យទប់ស្កាត់ នាំចូលរថយន្តចង្កូតស្តាំ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំ មកកម្ពុជានៅតាមច្រករបៀង តាមបន្ទាត់ព្រំដែន ។ លិខិតរបស់លោកឧត្តមសេនីយ៍សង្កត់ធ្ងន់ថា “គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្តោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាត នូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀង នៅតាមខ្សែបណ្តោយព្រំដែន” ។ លិខិតបន្តថា ក្នុងករណីមានយោធិនណាឃុតបឃិតលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែន...