នយោបាយ
មន្រ្តីជាន់ខ្ពស់កម្ពុជា៖ អាមេរិកដាក់ទណ្ឌកម្មលើគុយបា ជារឿងទ្វេភាគី ខណៈគោលនយោបាយកម្ពុជា គឺ «បន្តពង្រីកមិត្ត»
ភ្នំពេញ៖ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា ការដាក់ទណ្ឌកម្មលើប្រទេសគុយបា ពីសំណាក់សហរដ្ឋអាមេរិក គឺជារឿង ទ្វេភាគី ខណៈគោលនយោបាយកម្ពុជា គឺ «បន្តពង្រីកមិត្ត»។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងកំឡុងពេលទស្សនកិច្ចគុយបា...