ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹកមួយ ដោយរូបភាពដែលបានចេញផ្សាយក៏បង្ហាញឱ្យឃើញលោក ឡើងជិះលើនាវាល្បាតប្រភេទថ្មី ជាមួយនឹងសមត្ថភាពបំបាំងកាយប្រសើរឡើង។ កាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន មកទស្សនាអង្គភាព ដែលជាកម្មសិទ្ធិរបស់កងនាវា ដែលគ្របដណ្ដប់លើសមុទ្រជប៉ុន នៅតែមិនទាន់ដឹងនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍អំពីការត្រួតពិនិត្យនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។ KCNA...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានចុះត្រួតពិនិត្យរោងចក្រផលិតអាវុធសំខាន់ៗមួយចំនួនកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ហើយបានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បង្កើនការត្រៀមខ្លួនធ្វើសង្គ្រាម។ របាយការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលត្រួតពិនិត្យ លោក គីម ជុងអ៊ុន បានស្នើឱ្យរោងចក្រផលិតកាំជ្រួចយុទ្ធសាស្ត្របង្កើនសមត្ថភាពដែលមានស្រាប់របស់ខ្លួន និងជំរុញឱ្យរោងចក្រ ដែលផលិតឧបករណ៍បញ្ជូនកាំជ្រួចយុទ្ធសាស្ត្រ ដើម្បីពន្លឿនការផលិតយានបាញ់បង្ហោះទំនើប និងមានប្រសិទ្ធភាពខ្ពស់។...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរំលឹកខួបលើកទី៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ ដោយបន្ថែមថា វាមិនត្រូវបានគេដឹងភ្លាមៗនោះទេថាតើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងព្រឹត្តិការណ៍នោះទេ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ត្រូវបានគេរំពឹងថា នឹងចូលរួមសង្កេតការណ៍ក្បួនដង្ហែរ។ នេះជាលើកទីមួយហើយសម្រាប់តំណាងរដ្ឋាភិបាលរុស្ស៊ី ដែលចូលរួមក្នុងការដង្ហែក្បួនយោធាកូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបកូរ៉េខាងជើងដ៏មានសក្តានុពល គឺនឹងបំពានលើការរឹតបន្តឹង អន្តរជាតិដែលដាក់លើកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានលាតត្រដាងថា លោក គីម ជុងអ៊ុន បានទៅទស្សនាកន្លែងមួយដែលយានអវកាសកំពុងត្រូវបានអភិវឌ្ឍ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យរងក្រសួងការបរទេសលោក Vedant Patel បាននិយាយថា...
បរទេស៖ កូរ៉េខាងជើងបានចោទ ពីភាពចាស់ជរារបស់ ប្រធានាធិបតីអាមេរិក លោក Joe Biden បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានគំរាមបំផ្លាញកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍នៃការ វាយប្រហារនុយក្លេអ៊ែរ ហើយក៏បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះគោលនយោបាយ “ជ្រុលនិយម” និង “អរិភាព” ទៀតផង។ ការអត្ថាធិប្បាយនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់លោក Biden ជាមួយសមភាគីកូរ៉េខាងត្បូង ដែលលោកបានប្តេជ្ញាជំរុញ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីមួយកាលពីថ្ងៃអាទិត្ យដើម្បីអបអរសាទរ ការបញ្ចប់ការសាងសង់លំនៅ ដ្ឋានទំនើបថ្មីចំនួន១០.០០០ ខ្នង នៅក្នុងសង្កាត់ Hwasong ដែលទើបសាងសង់...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានកៀងគរកម្មករវ័យក្មេង ដើម្បីចាប់ផ្តើមគម្រោងលំនៅដ្ឋានថ្មី នៅទីក្រុងព្យុងយ៉ាង ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអាទិត្យនេះ ខណៈដែលលោកជំរុញឱ្យមាន ផែនការមហិច្ឆតាសាងសង់ផ្ទះចំនួន ៥០.០០០ខ្នងនៅក្នុងរដ្ឋធានី បើទោះបីជាមានការលំបាក ផ្នែកសេដ្ឋកិច្ចខ្លាំងក៏ដោយ...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការកើនឡើង “អិចស្ប៉ូណង់ស្យែល” ក្នុងការផលិតក្បាល គ្រាប់នុយក្លេអ៊ែរ និងបានបញ្ជាឱ្យអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីមួយ ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍របស់លោក គីម ត្រូវបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអាទិត្យនេះ ប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈ ចម្ងាយខ្លីមួយចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនក្នុង ការសាកល្បងអាវុធដ៏កម្រនៅថ្ងៃចូលឆ្នាំថ្មី។ ក្នុងអំឡុងពេលនៃការអត្ថាធិប្បាយរបស់គាត់នៅ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយចំនួន២ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយហៅ ការបាញ់ សាកល្បងនេះថា ជាការសាកល្បងដើម្បីបញ្ជាក់ពីភាពជឿជាក់ និងប្រតិបត្តិការ នៃអាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា នៅមុនពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីកូរ៉េខាងត្បូង ឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះលោកបានផ្ដល់សារខ្លីមួយ ទៅកាន់លោក គីម ជុងអ៊ុន ដែលគ្រោងបាញ់អាវុធនុយក្លេអ៊ែរ ដែលនេះជាការប្រថុយប្រថាន សម្រាប់ការដំណើរទេសចរណ៍ មកកាន់តំបន់អាស៊ីជាលើកដំបូង...