ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញការជឿជាក់ថា ការដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនូវមហាវិថីសំរោងដែលស្ថាបនាឡើង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ប្រវែងជាង៥ពាន់ម៉ែត្រ នឹងក្លាយជាមហាវិថីយុទ្ធសាស្ត្រ ជម្រុញឲ្យខណ្ឌព្រែកព្នៅ ដែលជាខណ្ឌមួយនៅជាយក្រុងភ្នំពេញ ក្លាយជាទីក្រុងរណបថ្មីមួយ អាចទាក់ទាញវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេសថែមទៀតផង ។ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាវិថីសំរោង ស្ថិតក្នុងសង្កាត់សំរោង...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ដង្ហែក្បួនយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ...
ភ្នំពេញ ៖ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៣៣០.០០០ម៉ែត្រគូប ក្នុងមួយឆ្នាំពោលកើនឡើងជិត១៣ដង ដូច្នេះទាមទារឲ្យយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ខណៈតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ។ នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមិនអាចកាត់ផ្តាច់បានពីការ ចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំង តាមរយៈសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)ដែលបានជួយរាជធានីភ្នំពេញយ៉ាងច្រើន ។ ការលើកឡើងរបស់លោក ឃួង ស្រេង ធ្វើឡើងថ្ងៃទី១៦ ឧសភា ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់...
ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងដែលធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្ត បោះឆ្នោតជូនហូតមក។ ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសបញ្ចូលសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោក ម៉ប់ សារិន អនុប្រធាន ប្រចាំការគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គ បង្សុកូលរាប់ បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញមន្ត្រីពាក់ព័ន្ធ ធ្វើការស្ដារប្រឡាយជើងឯក ឲ្យបានលឿន និងបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានី បានលឿន នៅពេលរដូវវស្សាមកដល់។ ការជំរុញរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ខណៈលោកដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក...
ភ្នំពេញ៖ ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញ ចំនួនជិត៣០០០នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ ជាក់ស្តែង ខណៈប្រទេសកម្ពុជា កំពុងប្រឈមជាមួយជំងឺ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសប្រកាសភារកិច្ច និងតែងតាំងមន្ត្រីរដ្ឋបាល រាជធានីភ្នំពេញចំនួន២៤រូប នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ភាពជោគជ័យ របស់រដ្ឋបាលរាជធានីភ្នំពេញ បានមកពីការលះបង់របស់ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានី។ ជាមួយនឹងការកោតសរសើរនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏មិនភ្លេចថ្លែងអំណរគុណ ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើអោយក្មួយៗ សិស្សានុសិស្សខិតខំក្រេបជញ្ជក់ ចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ ឱ្យបានជ្រៅជ្រះ និងសូមអោយ ក្មួយៗប្រុងប្រយ័ត្ន គេចឲ្យឆ្ងាយពីសកម្មភាពមិនគប្បី និង ឥទ្ឋិពលអវិជ្ជមានទាំងឡាយ ដែលបានកើតមានក្នុងសង្គម ដូចជា ការលេងល្បែង ស៊ីសង ការប្រព្រឹត្ត អំពើពាលាអាវាសែ ការប្រើប្រាស់គ្រឿងញៀន...