ព័ត៌មានជាតិ
លោក ឃួន ផុនរតនៈ ផ្តាំផ្ញើនិស្សិតខ្មែរបន្តសិក្សា នៅកូរ៉េខំប្រឹងរៀនសូត្រ
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានផ្តាំផ្ញើដល់ក្រុមនិស្សិតកម្ពុជាមកបន្តការសិក្សានៅកូរ៉េ ត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិ ។ ក្នុងឱកាសទទួលស្វាគមន៍និស្សិតខ្មែរចំនួន៧០នាក់ មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងសាធារណរដ្ឋកូរ៉េ នៅព្រលានយន្តហោះអ៊ីនឆន់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឃួន ផុនរតនៈ បានថ្លែងអំណរគុណចំពោះ...