វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ សេតវិមានបានឲ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុម័តលើជំនួយផ្នែកការពារជាតិ ដែលមានទឹកប្រាក់ចំនួន៥៦៧លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ខណៈប្រទេសចិន បង្កើនសម្ពាធផ្នែកនយោបាយ និងយោធានៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯង។ ខណៈដែលសហរដ្ឋអាមេរិក មិនទទួលស្គាល់ជាផ្លូវការការទូតកោះតៃវ៉ាន់ វាគឺជាដៃគូដ៏សំខាន់របស់ក្រុងតៃប៉ិ និងជាអ្នកផ្តល់អាវុធដ៏សំខាន់ ដែលជាចំណុចនៃការព្រួយបារម្ភសម្រាប់ក្រុងប៉េកាំង ដែលបានអំពាវនាវជារឿយៗឱ្យក្រុងវ៉ាស៊ីនតោន បញ្ឈប់ការបំពាក់អាវុធដល់ដែនកោះមួយនេះ ដែលខ្លួនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន...
វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងរបស់លោក ចាប់តាំងពីបោះបង់ចោលការចូលរួមប្រជែងតំណែងនៅឯសេតវិមាន ដោយបានព្រមានថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺ លោក ដូណាល់ ត្រាំ គឺជា “គ្រោះថ្នាក់យ៉ាងពិតប្រាកដចំពោះសន្តិសុខអាមេរិក” ។ លោក បៃដិន បានថ្លែងប្រាប់ដល់ CBS News នៅក្នុងបទសម្ភាសន៍...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមកនៅថ្ងៃចន្ទនេះ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ នៅក្នុងសាររបស់គាត់ លោក ស៊ី បានឲ្យដឹងថា ការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ។ លោក ស៊ី...
បរទេស៖ នាយករដ្ឋមន្រ្តីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា លោកបានអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មកបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយលោកបន្ថែមថា មេដឹកនាំអាជីវកម្មអាមេរិកល្បីៗមួយចំនួន មានបំណងចង់វិនិយោគ នៅក្នុងប្រទេសថៃទៀតផង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ប្រទេសចិន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ចំពោះប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ថា “ជាជនផ្តាច់ការ” ដោយថ្លែងថា ការលើកឡើងរបស់គាត់គឺ “មិនសមហេតុផល និងគ្មានការទទួលខុសត្រូវសោះ”...
ប៉េកាំង៖ ដោយនិយាយថា “ការប្តេជ្ញាចិត្ត” របស់សហរដ្ឋអាមេរិក ចំពោះការការពារប្រទេសហ្វីលីពីន គឺជា “ការបិទបាំង” ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កំពុងទាក់ទាញក្រុមតូចមួយថ្មីជាមួយប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីទប់ស្កាត់ប្រទេសចិន។ នេះបើទោះជាប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស បាននិយាយម្តងហើយម្តងទៀតអំពីការមិនចង់ចូលរួមក្នុងការប្រកួតប្រជែងរវាងចិន និងអាមេរិកក្តី ក៏ហ្វីលីពីនត្រូវបានរារាំងដោយកងនាវាប្រឆាំងចិនរបស់អាមេរិក ដោយព្រមានពីភាពតានតឹងក្នុងតំបន់ដោយសារតែ គោលនយោបាយបំផ្លិចបំផ្លាញ អាស៊ីប៉ាស៊ីហ្វិក របស់អាមេរិក។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ សម្រាប់អាពាហ៍ពិពាហ៍ មនុស្សស្រលាញ់ភេទដូចគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការផ្លាស់ប្តូរនេះបានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីច្បាប់គោរពអាពាហ៍ពិពាហ៍ បានឆ្លងកាត់សភាសហរដ្ឋអាមេរិក និងរហូតឈានដល់ការ ចុះហត្ថលេខាពីប្រធានាធិបតីតែម្ដង។ ច្បាប់នេះ ក្នុងចំណោមរបស់ផ្សេងទៀត បដិសេធច្បាប់ការពារអាពាហ៍ពិពាហ៍ឆ្នាំ១៩៩៦ ខណៈពេលដែលតម្រូវឱ្យរដ្ឋទទួលស្គាល់ អាពាហ៍ពិពាហ៍ដែលមានសុពលភាព ដែលបានធ្វើឡើងនៅក្នុងរដ្ឋផ្សេងទៀត។ វិធានការនេះត្រូវបាន ដាក់ឱ្យប្រើនៅរដូវក្តៅនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងជំនួបរវាងសម្តេច ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជានាពេលថ្មីៗនេះ មានការជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាមេរិក ឱ្យវិលត្រឡប់មកកម្ពុជាវិញ។ នាឱកាសអញ្ជើញបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងនៅថ្ងៃពុធនេះថា មីស៊ីលដែលបានសម្លាប់មនុស្ស ២នាក់ នៅក្នុងប្រទេសប៉ូឡូញ ប្រហែលជាមិនត្រូវបានបាញ់ ចេញពីប្រទេសរុស្ស៊ីនោះទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំ នៃសម្ព័ន្ធមិត្តលោកខាងលិច ស្របពេលមានការព្រួយបារម្ភថា ជម្លោះអ៊ុយក្រែនអាចឈានចូល...
CNA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីអាមេរិក នឹងជួបជាមួយមេដឹកនាំចិន ហ្ស៊ី ជិនពីង ដោយផ្ទាល់នៅថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ដោយមានការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជារបៀបវារៈសំខាន់បំផុតរបស់គាត់ ។...