វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹង “ឆ្លើយតបតាម” ប្រសិនបើកូរ៉េខាងជើង ជ្រើសរើសបង្កើន ភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការសាកល្បងមីស៊ីលរបស់ខ្លួន កាលពីពេលថ្មីៗនេះ ប៉ុន្តែជាសញ្ញាបង្ហាញថា ទ្វារសម្រាប់ការសន្ទនានៅតែបើកចំហ។ លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែតផ្លូវការ លើកដំបូងចាប់តាំងពី បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាថា...
វ៉ាស៊ីនតោន ៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា បន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយ កាលពីពីរសប្តាហ៍មុន នៅលើទឹកដីអាមេរិក មហាអំណាចមួយនេះ បានចាប់យកចំណងជើង ទូទាំង ពិភពលោកថា ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន អាចចាត់វិធានការ លើការត្រួតពិនិត្យ កាំភ្លើងតាមរយៈការបញ្ជាប្រតិបត្តិ ។ ដោយសំដៅទៅលើសភា ដែលបែកខ្ញែកគ្នាយ៉ាងជ្រៅបំផុត ក្នុងពេលជាច្រើនទស្សវត្សរ៍...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកមានការឈឺចិត្តយ៉ាងខ្លាំង ដោយការបាញ់ប្រហារមួយថ្ងៃមុន នៅហាងលក់គ្រឿងទេសមួយក្នុងទីក្រុង Boulder រដ្ឋខូឡូរ៉ាដូ ដែលបានសម្លាប់មនុស្ស ១០ នាក់ដោយជំរុញឱ្យព្រឹទ្ធសភា អនុម័តច្បាប់ភ្លាមៗលើកំណែទម្រង់កាំភ្លើង ដែលត្រូវបានអនុម័តដោយសភា។ សេតវិមានបានឲ្យដឹងនៅក្នុង សុន្ទរកថាពីសេតវិមានថា“ ជីវិតមនុស្ស ១០ នាក់ត្រូវបានបាត់បង់ហើយគ្រួសារជាច្រើនទៀតត្រូវបានខ្ទេចខ្ទី ដោយអំពើហិង្សាដោយកាំភ្លើង នៅក្នុងរដ្ឋខូឡូរ៉ាដូ...
បរទេស៖សេតវិមានបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជួបគ្នាជាមួយមន្ត្រីជាន់ខ្ពស់ចិននានា នៅថ្ងៃទី១៨ ខែមីនា ក្នុងរដ្ឋអាឡាស្កា ហើយនេះកិច្ចជួបពិភាក្សាជាន់ខ្ពស់ដំបូង រវាងប្រទេសទាំងពីរ ស្ថិតក្រោមរដ្ឋបាលលោក បៃដិន។ ជំនួបដែលប្រារព្ធធ្វើឡើងក្រោយការវិលត្រឡប់របស់លោក Antony Blinken មកពីដំណើរទស្សនកិច្ចនៅបរទេសដំបូងទៅកាន់សម្ពន្ធមិត្តដ៏ចម្បងរបស់អាមេរិក គឺប្រទេសជប៉ុននិងកូរ៉េខាងត្បូងនេះ នឹងធ្វើឡើងស្របពេលអ្វីដែលកំពុងតែបង្កើតជាការជំរុញផ្នែកការទូតដ៏ចម្បងរបស់អាមេរិក ពង្រឹងសម្ពន្ធភាពនៅអាស៊ីនិងអឺរ៉ុប ដើម្បីទប់ទល់នឹងចិន។ លេខាធិការព័ត៌មានសេតវិមាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកនឹងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson សម្រាប់បង្កាជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការទិញដែលបានគ្រោងទុក នឹងនាំឱ្យមានលំដាប់វ៉ាក់សាំង សរុបរបស់ប្រទេសរហូតដល់ ៨០០លានដូស នៅក្នុងនោះដែរលោក ចូ បៃដិន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការវាយប្រហារ តាមអាកាសលើទីតាំងដែល ត្រូវបានប្រើដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចំនួនបី ដាច់ដោយឡែកពីគ្នា ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមអ្នកនាំពាក្យ មន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ បើទោះជាមានបញ្ហានៅក្នុងស្រុកក៏ដោយ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គួរតែផ្តួចផ្តើមគំនិតក្នុងការ ចាប់ផ្តើមឡើងវិញនូវកិច្ចការការទូត ជាមួយប្រទេសកូរ៉េខាងជើង ឲ្យបានឆាប់តាមដែលអាចទៅរួច នេះបើតាមសម្តីអ្នកវិភាគមួយរូប និយាយនៅថ្ងៃពុធនេះ។ លោក Suzanne DiMaggio ជាអ្នកវិភាគជាន់ខ្ពស់មួយរូប នៅក្រុមអ្នកវិភាគ Carnegie Endowment ផ្នែកសន្តិភាពអន្តរជាតិ បាននិយាយប្រាប់ថា “ខ្ញុំសូមអះអាងថា មានករណីដ៏ខ្លាំងក្លាមួយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងត្រូវធ្វើដំណើរទៅទៅដល់ទីក្រុង Houston រដ្ឋ Texas នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយនឹងមន្ត្រីក្នុងតំបន់ ទៅលើកិច្ចការងារផ្តល់កញ្ចប់ជំនួយ នៅក្រោយពេលដែលគ្រោះធម្មតា ដ៏ខ្លាំងក្លាមួយបានវាយប្រហារ មកលើទីនេះកាលពីប៉ុន្មានថ្ងៃមុន ក្នុងនោះវាបានធ្វើឲ្យមានការដាច់ភ្លើង នៅស្ទើរទូទាំងរដ្ឋផងដែរ។ អ្នកនាំពាក្យរបស់សេតវិមានលោក Jen Psaki ដែលបានថ្លែងនៅថ្ងៃនេះ...
វ៉ាស៊ីនតោន៖ រយៈពេលមួយខែដំបូងនៃ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ភាគច្រើនផ្តោតលើការបង្វែរទំព័រ ស្តីពីគោលនយោបាយការបរទេស ឯកតោភាគីរបស់អាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកកាន់តំនែងមុន និងរបៀបដឹកនាំដែល មិនអាចទាយទុកជាមុនបាន។ ប៉ុន្តែរដ្ឋបាលបៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងទទួលមរតកនូវខ្សែបន្ទាត់ ដ៏តឹងរឹងរបស់លោកមុនឆ្ពោះ ទៅរកប្រទេសចិន ស្របពេលដែលផែនការ គ្រោងនឹងចូលរួមជាមួយកូរ៉េខាងជើង នៅតែមិនទាន់ច្បាស់លាស់។ ឯកអគ្គរដ្ឋទូតជប៉ុន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីសហរដ្ឋអាមេរិក គឺលោកចូបៃដិន បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ចាប់តាំងពីអ្នកទាំងពីរ បានចូលសេតវិមាននៅចុងខែមករា ដោយបានបញ្ជូនសញ្ញាវិជ្ជមាន ជាច្រើនទៅកាន់សហគមន៍ពិភពលោក។ សារវិជ្ជមានទី១ គឺបុណ្យនិទាឃរដូវ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់ បំផុតសម្រាប់ជនជាតិចិន។ ការសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋទាំងពីរ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន គឺជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់ការប្រាស្រ័យទាក់ទង ដោយផ្ទាល់ជានិមិត្តរូបនៃសុច្ឆន្ទៈ និងអនុលោមតាមការរំពឹងទុករបស់ជនជាតិចិន...