ព័ត៌មានជាតិ
ក្រសួងសាធារណការ ស្នើអាជ្ញាធរគ្រប់គ្រងដីចំណីផ្លូវ នៅផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ
ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអភិបាលខេត្តបាត់ដំបង និងបន្ទាយមានជ័យ ត្រូវគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ នៅផ្លូវជាតិលេខ៥ ព្រោះរដ្ឋ ទិញពីប្រជាពលរដ្ឋទុកសម្រាប់បម្រើឲ្យប្រយោជន៍សាធារណៈ។ ក្នុងពិធីប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)...