ព័ត៌មានជាតិ
កងទ័ពរំដោះប្រជាជនចិន នឹងបន្តធ្វើជាកម្លាំង គាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ សម្រាប់កម្ពុជា (Video)
ភ្នំពេញ៖ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិន ប្រចាំកម្ពុជាបានថ្លែងថា កងទ័ពយោធាចិននឹងបន្តធ្វើជាកម្លាំង គាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់កម្ពុជា នឹងសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកកាន់តែធំធេង ក្នុងការជំរុញកិច្ចកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានិងការពារសន្តិភាព ក្នុងតំបន់ក៏ដូចជាលើពិភពលោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិននាថ្ងៃទី២៧ ខែកក្កដា លោក Li Jingfeng មានប្រសាសន៍ថា ឆ្នាំ២០២១នេះ...