បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សកម្មភាពរបស់រុស្ស៊ីទាក់ទងនឹង ជម្លោះនៅអ៊ុយក្រែន គឺសំដៅការពារផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក ពូទីន ប្រាប់ប៉ុស្តិ៍ព័ត៌មាន Rossyia 1 នៅថ្ងៃអាទិត្យ “ខ្ញុំជឿជាក់ថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រជាជនរុស្ស៊ី ៩៩.៩ ភាគរយនឹងសុខចិត្តលះបង់ជីវិត ដើម្បីប្រយោជន៍ប្រទេស ចំពេលមានការឈ្លានពាន បន្តរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន អូសបន្លាយរហូតដល់ខែទី១០។ លោក ពូទីន បានឲ្យដឹងពីបញ្ហានេះក្នុងអំឡុងពេល សម្ភាសន៍ជាមួយអ្នកកាសែត Pavel Zarubin ក្នុងអំឡុងពេលថ្ងៃបុណ្យណូអែល Rossiya-1 ផ្សាយពីទីក្រុងម៉ូស្គូ។...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍ជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាញ់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព យ៉ាងហោចណាស់តាមទស្សនៈយុទ្ធសាស្ត្រ។ លោក Barry R. McCaffrey គឺជាអតីតឧត្តមសេនីយផ្កាយ៤ ដែលបានបម្រើការក្នុងជួរ យោធាសហរដ្ឋអាមេរិកពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩៦។ បន្ទាប់ពីមុខងាររបស់គលោកបានបញ្ចប់ លោកបានចូលកាន់តំណែងនៅក្នុង គណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីលោក Bill Clinton...
បរទេស៖ សម្តេចប៉ាប ហ្វ្រង់សីស បានផ្តល់ការទស្សន៍ទាយដ៏ក្រៀមក្រំ មួយនៅចុងសប្តាហ៍អំពីការ លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយចាត់ថ្នាក់ជម្លោះនេះថាជា “សង្រ្គាមពិភពលោក” ដែលនឹងមិនឃើញ “ទីបញ្ចប់” មួយរយៈពេលណាមួយឡើយ។ មេដឹកនាំសាសនាដែលមានអាយុ ៨៦ឆ្នាំរូបនេះ កាលពីថ្ងៃសៅរ៍បានបង្ហាញ ពីគំនិតរបស់លោកលើសង្រ្គាម នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយកាសែតអេស្ប៉ាញ ABC ដែលត្រូវបានបោះពុម្ពកាលពីថ្ងៃអាទិត្យ។ សម្តេចប៉ាប បានឲ្យដឹងថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយមេទ័ព របស់លោកនៅថ្ងៃតែមួយ កងកម្លាំងរបស់លោក បានបាញ់បង្ហោះគ្រាប់មីស៊ីល ១គ្រាប់ទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន ។ លោក ពូទីន បានចំណាយពេលភាគច្រើន នៅថ្ងៃសុក្រនៅឯទីស្នាក់ការកណ្តាលនៃ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននៅក្នុងសារវីដេអូមួយថា ប្រទេសលោកខាងលិច មួយចំនួនខិតខំប្រឹងប្រែង ដើម្បីរក្សាការត្រួតត្រានយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ យោធា និងមនោគមវិជ្ជារបស់ពួកគេ ដែលបានបង្កើនហានិភ័យ នៃជម្លោះនៅក្នុងពិភពលោកដោយផ្ទាល់។ លោក ពូទីន បានឲ្យដឹងនៅពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត របស់រដ្ឋមន្ត្រីការពារជាតិមកពី ប្រទេសជាច្រើន រួមទាំងប្រទេសនៃរដ្ឋឯករាជ្យថា “ពួកគេនឹងបន្តទៅគ្រប់ពេលវេលា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកមានការខកចិត្តចំពោះការអត្ថាធិប្បាយថ្មីៗ របស់អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុង Minsk ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដែលលោកស្រីបានទទួលស្គាល់ថា គឺជាល្បិចកលមួយដើម្បីទិញវេលា ឱ្យអ៊ុយក្រែនបន្ថែមទៀត ដើម្បីកសាងយោធារបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំផ្ទាល់ខ្លួន កាលពីថ្ងៃសុក្រ ជាមួយម្តាយរបស់ទាហានរុស្ស៊ី។ លោកថា ការដឹកនាំប្រទេស ហើយលោកផ្ទាល់ បានចាត់ទុកកូនប្រុស របស់ពួកគេជាវីរបុរស ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងជំនួបនោះ...
គៀវ៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខបេឡារុស្ស លោក Alexander Volfovich បានព្រមានថា សង្គ្រាមកាន់តែធំអាចផ្ទុះឡើងនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ទីភ្នាក់ងារសារព័ត៌មាន BelTA បានរាយការណ៍ថា លោក Volfovich ដែលជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មាន...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា “លក្ខខណ្ឌចាំបាច់” មួយចំនួនទៀតអាចកើតឡើង និងជំរុញការចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក ពូទីន បានឲ្យដឹងថា វាអាចចាប់ផ្តើមឡើងវិញ នូវកិច្ចចរចាសន្តិភាព ដែលជាប់គាំងរវាងប្រជាជាតិនានា ប៉ុន្តែបានសម្តែងការខកចិត្តដែលអ៊ុយក្រែន “បដិសេធមិនពិភាក្សាអ្វីទាំងអស់” ជាមួយរុស្ស៊ី បន្ទាប់ពីការផ្អាកនាពេលថ្មីៗនេះ...