SEA GAME
លោក មាស សុភ័ណ្ឌ បកស្រាយករណីមិនអនុញ្ញាតឲ្យអ្នកថតរូប និងព័ត៌មានទាំងអស់ចូល ក្នុងថ្ងៃបើកសម្ពោធស៊ីហ្គេម
ភ្នំពេញ ៖ ដោយសារតែមានការរិះគន់ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌបានធ្វើការបកស្រាយចំពោះករណី មិនអនុញ្ញាតឲ្យក្រុមអ្នកថតរូប និងអ្នកព័ត៌មានចូលរួមក្នុង ព្រឹត្តិការណ៍បើកសម្ពោធកីឡាស៊ីហ្គេម នាល្ងាចថ្ងៃ៥ ឧសភានេះ ។ ការបកស្រាយនេះ លោកផ្តោតជាសំខាន់ថា ដោយសារតែកន្លែងមានកំណត់។ “ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមជម្រាបជូនថា គឺដោយសារចំនួនអ្នកសារព័ត៌មានច្រើន និងកន្លែងមាន កំណត់ ទើបមិនអាចអនុញ្ញាតជូនអ្នកសារព័ត៌មាន...