ព័ត៌មានជាតិ
លោក យ៉ែម បុញ្ញឬទ្ធិ ៖ បក្សកម្ពុជានិយម មិនជេរប្រមាថ លាបពណ៌ ញុះញង់បំបែកបំបាក់ដល់សង្គមជាតិ(Video)
ភ្នំពេញ ៖ ក្នុងនាមជាស្ថានិកមួយរូបរបស់គណបក្សកម្ពុជានិយមដែលក្រសួងមហាផ្ទៃ ទើបអនុញ្ញាតឲ្យបង្កើតនោះ លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងពីការប្តេជ្ញាចិត្តរបស់បក្សនេះថា នឹងមិនជេរប្រមាថ លាបពណ៌ ឬការញុះញង់ដែលនាំឲ្យទៅដល់ការបំបែកបំបាក់សង្គមជាតិកម្ពុជាឡើយ ។ ខណៈបច្ចុប្បន្នលោក យ៉ែម បុញ្ញឬទ្ធិ នៅសហរដ្ឋអាមេរិក លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ សីហា តាមរយៈសារអេឡិចត្រូនិចថា ដំណាក់កាលទី១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយមរួចហើយ ដូច្នេះដំណាក់កាលទី២នេះ...