ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីចិន អំពាវនាវឲ្យបណ្ដាប្រទេស GMS ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្ដិការ (Video)
ប៉េកាំង៖ នាយករដ្ឋមន្រ្តីចិនលោក លី កេឈាំង នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវដល់បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមាហរណកម្មនៅក្នុងអនុតំបន់។ លោកលី បានធ្វើការកត់សម្គាល់តាមរយៈតំណភ្ជាប់វីដេអូនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ចូលរួមកិច្ចប្រជុំកំពូលវីដេអូនេះផងដែរមាននាយករដ្ឋមន្រ្តីឡាវលោក ផាន់ខាំ វីផាវ៉ាន់ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកសេន-ឧត្ដមសេនីយ៍មីន អ៊ុងឡាំង នាយករដ្ឋមន្រ្តីថៃលោក...