ព័ត៌មានជាតិ
ជុំវិញរឿងអាស្រូវជាបន្តបន្ទាប់ ប្រជាពលរដ្ឋ ស្នើសម្តេចតេជោ ដកអភិបាលខេត្តកែប ចេញពីតំណែង, អ្នកនាំពាក្យមហាផ្ទៃថា រាជរដ្ឋាភិបាល តែងស្តាប់មតិប្រជាពលរដ្ឋ
ភ្នំពេញ៖ បន្ទាប់ពីមានបញ្ហាអាស្រូវជាបន្តបន្ទាប់ និងការគាបសង្កត់លើការចេញអាជ្ញាប័ណ្ណ និងបញ្ហាភាស៊ីរបស់អាជីវករ លក់ដូរនៅក្នុងខេត្តនេះ ប្រជាពលរដ្ឋ និងអាជីវករនានា បានគោរពស្នើសុំសម្តេចតេជោ ពិចារណាដកអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ចេញពីតំណែង។ ស្របពេលការបោះឆ្នោតខិតជិតមកដល់ និងការគាំទ្រគណៈបក្សប្រជាជនកើនឡើង ក្រុមមន្រ្តី អាជីវករ និងប្រជាពលរដ្ឋ បានលើកឡើងថា ការទុកមន្រ្តីដែលបង្កបញ្ហាថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ នឹងធ្វើឲ្យមានបញ្ហា...