ភ្នំពេញ៖ ក្នុងថ្ងៃទី២ នៃការចូលកាន់តំណែងផ្លូវការជារដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនី។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ លោករដ្ឋមន្ត្រី ហេង សួរ បានបន្តចុះជួយទៅជួបកម្មករនិយោជិតនៅតាមរោងចក្រក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ បានបើកយុទ្ធនាការ «ជិះដើម្បីមិត្តយើង Ride for Mett Yeung» ដើម្បីចែកកញ្ចប់ជំនួយដល់អ្នកខ្វះខាត ជនទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ នៅទូទាំងប្រទេសចំនួន ២៧ម៉ឺនកញ្ចប់។យុទ្ធនាការនេះ ជាសកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់មួយ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសធម៌ ដោយផ្តើមចេញពីការចែករំលែក ធនធានតាមលទ្ធភាព ពីសមាជិកមិត្តយើង...
ភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយ ជាបន្តបន្ទាប់ថា មានពលករខ្មែរធ្វើការនៅកូរ៉េ សម្រុកមកខ្មែរដោយសារលង់ជឿ តាមបុគ្គលមួយរូបថា នឹងមានទឹកជំនន់លិចលង់ទូទាំងពិភពលោក លើកលែងតែប្រទេសខ្មែរនោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអំពាវនាវកុំឲ្យពួកគេ លង់ជឿនិងកុំត្រឡប់មកវិញ ដោយបោះបង់ចោលការងារ ដែលធ្វើឲ្យខាតបង់ប្រយោជន៍ ព្រោះគ្មានអ្វីកើតឡើងដូចបុគ្គលម្នាក់នោះ និយាយតែផ្តេសផ្តាសនោះទេ ។ លោក ហេង...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងថា កម្ពុជាបានសម្រេចសតំឡើង ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ចំនួន២ដុល្លារបន្ថែមទៀត សរុបទាំងអស់ចំនួន១៩៤ដុល្លារ គឺប្រសើរជាងអត់តំឡើង ខណៈបណ្តាប្រទេសក្បែរខាង អត់បានតំឡើងឲ្យ ២ឆ្នាំហើយ...
ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លី នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា គណៈកម្មការប្រតិបត្តិកូវីដ-១៩កំពុងពិនិត្យសំណើររបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលបានស្នើមកកាន់រាជរដ្ឋាភិបាល មិនឲ្យយករោងចក្រ ធ្វើជាកន្លែងចត្តាឡីស័កសម្រាប់ដាក់កម្មករជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩ ។ សមាគមរោងចក្រកាតដេរកម្ពុជាបានស្នើរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកុំឲ្យយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក សម្រាប់ដាក់កម្មករដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ហើយបើក្នុងករណីរោងចក្រណាមួយផ្ទុះជំងឺកូវីដ១៩ខ្លាំង គួរតែបិទតែម្តង...