ព័ត៌មានជាតិ
ព្រះរាជក្រឹត្យតែងតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិ៣ឆ្នាំ លើកទី១០ (ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨)៕