កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទេសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២ ខែមករាឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ នៅក្នុងបរិវេណវត្តជោតនារាម គរ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ ថ្នាក់ដឹកនំា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ បានដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវឌ្ឍនភាពសំណង់អាគារថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។ បើតាមមន្ត្រីរដ្ឋបាលបានឱ្យដឹងថា ការជួបពិភាក្សារវាង លោកអភិបាលខេត្ត និងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹង នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣នេះ ថា នៅក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា និងពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផល រយ:ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បើមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យថែរក្សាសុខភាព ពីព្រោះកាលណាមានសុខភាពល្អ គឺជាឱកាសបង្កើនទ្រព្យសម្បត្តិ ។ លោកអភិបាលខេត្ត បានក្រើនរំលឹកដូច្នេះ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ខណ:ពេលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ព្យាបាលជំងឺដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជា...
កំពង់ចាម ៖ នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ១,៣០០ ម៉ែត្រ នៅភូមិដូនដុំ ឃុំសូទិព ស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះថ្វីត្បិតតែមានប្រវែងខ្លី ប៉ុន្តែជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់បម្រើផលប្រយោជន៍ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ។ លោកអភិបាលខេត្ត...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ នេះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ឲ្យពង្រឹងសមត្ថភាព ធ្វើកិច្ចការបម្រើសេវាជូនប្រជាពល រដ្ឋឲ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងថា ឆ្នាំចាស់កន្លងទៅនេះ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២៣ នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជា ៦ ពាន់នាក់ នៅវិទ្យាល័យព្រែកដំបូក ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ មុនពេលពិនិត្យព្យាបាល...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារនៃមន្ទីរកសិកម្មខេត្តកំពង់ចាម ឆ្នាំ ២០២២ និងទិសដៅឆ្នាំ ២០២៣ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអង្គភាពមន្ទីរកសិកម្ម ពិភាក្សាជាមួយនឹងអង្គភាពពាក់ព័ន្ធ ដើម្បីតាក់តែងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ទៅតាមវិស័យនីមួយៗ ក្នុងក្របខ័ណ្ឌក្នុងខេត្តកំពង់ចាម ។...